ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ លើក​ដៃ​ស្វាគមន៍​ដាក់​ពលរដ្ឋ​អាមេរិកាំង ខណៈពេល​ដែល​លោក​ដើរ​ជាមួយ​នឹង​ភរិយា​របស់​លោក គឺ​លោកស្រី Melania Trump និង​កូន​ប្រុសរបស់​អ្នក​ទាំងពីរឈ្មោះ Barron Trump នៅ​ក្នុង​ក្បួនព្យហយាត្រា នៅ​តាម​ដង​វិថី Pennsylvania Avenue នៅ​រដ្ឋ​ធានីវ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។

Live Blog៖ ពិធី​ស្បថ​ចូល​កាន់​តំណែងប្រធានាធិបតី​របស់​លោក ដូណាល់ ត្រាំ

ព្រឹត្តិការណ៍​ផ្សេងៗ​ជុំវិញ​ការ​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​របស់​លោក​ ដូណាល់ ត្រាំ ជា​ប្រធានាធិបតី​អាមេរិក​ទី៤៥ នៅ​ថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។

លោកស្រី​អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ហ៊ីលឡារី គ្លីនតុន ដែល​បាន​ចាញ់​ការ​បោះឆ្នោត​ប្រធានាធិបតី​ បាន​មក​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ចូលរួម​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ។ ស្វាមី​របស់​លោកស្រី គឺ​លោក​អតីត​ប្រធានាធិបតី​អាមេរិក Bill Clinton ក៏​បាន​អម​ដំណើរ​ចូលរួម​ពិធី​ស្បថ​នេះ​ផង​ដែរ។

លោក​អតីត​ប្រធានាធិបតី​អាមេរិក George W. Bush និង​ភរិយា​គឺ​លោកស្រី Laura Bush បាន​មក​ដល់​សេតវិមាន មុន​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​ ដូណាល់ ត្រាំ ជា​ប្រធានាធិបតី​អាមេរិក​ទី៤៥។ លោក​អតីត​ប្រធានាធិបតី Bill Clinton និង​លោក Jimmy Carter ក៏​នឹង​មក​ដល់​សេតវិមាន​នៅ​ពេល​ខាង​មុខ​នេះ។

ស្របពេល​ជាមួយ​គ្នា​នេះ គេ​ក៏​ឃើញ​មាន​ក្រុម​បាតុករ​មួយ​ចំនួន​កំពុង​បន្ត​ធ្វើបាតុកម្ម នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅពេល​ដែល​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត ដូណាល់ ត្រាំ ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ទី៤៥​របស់​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។

បាតុករប្រឆាំងលោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ឈរ​នៅ​ក្បែរ​សេតវិមាន នៅ​ថ្ងៃស្បថចូលកាន់តំណែង​ប្រធានាធិបតីទី៤៥ជាផ្លូវការ​របស់លោក ត្រាំ នៅរដ្ឋធានីវ៉ាស៊ីនតោន នៅ​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។ (រូបថត៖ G. Flakus/VOA)

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា និង​លោកស្រី Michelle Obama ស្វាគមន៍​លោក​ប្រធានាធិបតី​ជាប់ឆ្នោត ដូណាល់ ត្រាំ និង​ភរិយា គឺ​លោកស្រី Melania Trump នៅ​សេតវិមាន នៅ​ព្រឹក​ថ្ងៃសុក្រ ទី២០ ខែមករា ជាថ្ងៃ​ស្បថចូល​កាន់​តំណែង​ប្រធានាធិបតី​ទី៤៥ជាផ្លូវការ​របស់​លោក ត្រាំ។

លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា និង​លោកស្រី​ Michelle Obama ថត​រូប​ជាមួយ​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត ដូណាល់ ត្រាំ និង​ភរិយា​របស់​លោក​ គឺ​លោកស្រី Melania Trump នៅ​សេតវិមាន នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី២០ ខែ​មករា ឆ្នាំ២០១៧។ (AP Photo/Evan Vucci)

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG