ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផែនការ​អន្តោប្រវេសន៍​របស់​ប្រធានា​ធិបតី​ត្រាំ ​នៅតែ​មាន​ការ​បែកបាក់​នៅ​ក្នុង​សភា សហរដ្ឋ​អាមេរិក


ក្រុម​បាតុករ​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​គាំទ្រ​ដល់​កម្មវិធី DACA នៅ​ខាង​ក្រៅ​វិមាន​សភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។
ក្រុម​បាតុករ​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​គាំទ្រ​ដល់​កម្មវិធី DACA នៅ​ខាង​ក្រៅ​វិមាន​សភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។

លោក​ប្រធានាធិបតី​អាមេរិកដូណាល់ ​ត្រាំ ​ហៅ​កំណែ​ទម្រង់​អន្តោ​ប្រវេសន៍របស់​លោក​ថា​ «ជាការ​សម្រប​សម្រួលផ្លូវ​កណ្តាល‍» ​ក៏ប៉ុន្តែ ផែនការ​នោះ​នៅ​តែ​ជា​បញ្ហា​មានការ​បែក​បាក់នៅ​ក្នុង​សភា​ដែល​នៅ​ទី​នោះ​មិន​មាន​ការ​មូល​មតិ​គ្នា​អំពីថាតើ​ត្រូវការ​ពារ​ជន​អន្តោ​ប្រវេសន៍​ក្មេងៗ​ជិត​២លាននាក់​យ៉ាង​ដូចម្តេច​កុំ​ឲ្យ​បញ្ជូន​ត្រឡប់​ទៅកាន់​ប្រទេស​វិញឬ​ផ្លាស់​ប្តូរគោល​នយោបាយ​អន្តោ​ប្រវេសន៍​ដ៏យូរយារ​ណាស់​មក​ហើយ​នោះយ៉ាង​ដូចម្តេច។

ជន​អន្តោ​ប្រវេសន៍​ក្មេងៗ​ដែល​ជា​រឿយៗ​ត្រូវបាន​គេ​ពួក​អ្នកគាំទ្រ​ហៅ​ថា អ្នក​សុបិន្ត​ឬ Dreamers ដែល​ត្រូវ​បានឪពុក​ម្តាយ​របស់​ពួកគេនាំ​មកកាន់​សហរដ្ឋ​អាមេរិក​ខុសច្បាប់​តាំង​ពីនៅ​តូចៗ ​ក៏ប៉ុន្តែ ​ជោគ​វាសនា​របស់​ពួកគេ​បានក្លាយ​ជា​បញ្ហា​នៅពេល​ដែល​ពួកសមា​ជិកសភា​និង​សេតវិមាន​ជជែក​ដេញដោល​ពី​លក្ខខណ្ឌ​នៃការ​ផ្លាស់​ប្តូរ​អន្តោ​ប្រវេសន៍។ លោក​ប្រធានាធិបតី​ត្រាំ​មិន​បាន​ចាត់​ទុក​ពួក​ជន​អន្តោប្រវេសន៍​នោះ​ជា Dreamers ​ទេនៅ​ក្នុង​សុន្ទរកថា​របស់​លោក​ពី​ស្ថានភាព​សហព័ន្ធ​កាល​ពីយប់​ថ្ងៃ​អង្គារ។

​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយថា ​ការណ៍​នេះ​ជា​កាតព្វកិច្ច​ដ៏​ពិសិដ្ឋ​មួយ​របស់​លោក​ដើម្បីការ​ពារ​ពលរដ្ឋ​អាមេរិក ​ការពារ​សុវត្ថិភាព​របស់​ពួកគេ ​ក្រុម​គ្រួសារ​របស់​ពួកគេ ​សហគមន៍​និង​សិទ្ធិ​របស់​ពួកគេ​ដល់សុបិន្តប្រទេស​អាមេរិក។​ ពីព្រោះ​តែ​ពលរដ្ឋ​អាមេរិកាំង​ក៏​ជា​អ្នកចង់​បាន​សុបិន្ត​ដែរ។

សុន្ទរកថា​របស់​ប្រធានា​ធិបតី​ត្រាំ​បាន​ធ្វើ​ឲ្យ​មានការ​សរសើរ​ភ្លាមៗ​មក​ពី​លោក David Duke អតីត​ក្រុម​ស្បែក​ស​ជាតិ​និយម Klu Klux Klan ឬ KKK និង​ក្រុម​ស្បែក​ស​ជាតិ​និយម​ផ្សេងៗ​ទៀត។ ​លោក Duke បាន​សរសេរ​នៅ​ក្នុង​សារ​តាមប្រព័ន្ធ Twitter របស់​លោកថា «អរគុណ​លោក​ប្រធានា​ធិ​បតី​ត្រាំ។ ពលរដ្ឋ​អាមេរិកាំង​ក៏​ជា​អ្នក​សុបិន្ត Dreamers ដែរ‍»៕

XS
SM
MD
LG