ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​ជជែក​ពិភាក្សា​រវាង​គណបក្ស​នយោបាយ​ទាំងពីរ​នៅ​អាមេរិក​កាន់​តែ​ខ្លាំង ខណៈ​រដ្ឋាភិបាល​ប្រឈម​នឹង​ការ​ផ្អាក​ដំណើរការ


ស្ត្រី​ម្នាក់​កាន់​ស្លាក​មួយ​នៅ​ខាង​ក្រៅ​វិមាន​សភា Capitol ដើម្បី​គាំទ្រ​ដល់​កម្មវិធី DACA កាលពី​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
ស្ត្រី​ម្នាក់​កាន់​ស្លាក​មួយ​នៅ​ខាង​ក្រៅ​វិមាន​សភា Capitol ដើម្បី​គាំទ្រ​ដល់​កម្មវិធី DACA កាលពី​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ជាមួយ​នឹង​លទ្ធភាព​នៃ​ការ​ផ្អាក​ដំណើរការ​រដ្ឋាភិបាល​អាមេរិក​ ទាំង​តំណាងរាស្ត្រ​ខាង​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ពុធ បាន​ជជែក​ដេញដោល​គ្នា​យ៉ាង​ច្រើន​ទៅ​លើ​អាទិភាព​របស់​គណបក្ស​នយោបាយ ដែល​មាន​ចាប់​ពី​ការ​ចំណាយ​លើ​អន្តោប្រវេសន៍​ដល់​ការ​ការពារ​ប្រទេស ដែល​អាច​ត្រូវ​ចំណាយ​ថវិកា​រដ្ឋាភិបាល​សហព័ន្ធ​បន្ថែម​ទៀត។

ដោយ​ខ្ទង់​ចំណាយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​នឹង​អស់​នៅ​ថ្ងៃ​សុក្រ​នេះ វិមាន​សភា Capitol មាន​ការ​ជជែក​ដេញដោល​យ៉ាង​ច្រើន​ទៅ​លើ​សំណើ​នានា ដើម្បី​ការពារ​ជនអន្តោប្រវេសន៍​ដែល​គ្មាន​ឯកសារ​ប្រមាណ​៧សែន​នាក់ មិន​ឲ្យ​រង​ការ​បញ្ជូនខ្លួន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ដែល​ពួកគេ​ទាំង​នោះ​បាន​មក​កាន់​សហរដ្ឋ​អាមេរិក​កាល​ពី​ពួកគេ​នៅ​ជា​កុមារ។​

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​កាន់​តែ​ច្រើន​បាន​ទាមទារ​ឲ្យ​មាន​ការ​ការពារ​ដល់​អ្នក​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី​ការពារ​អ្នកដែលមក​ដល់​សហរដ្ឋអាមេរិក​កាល​ពី​កុមារ​ដោយ​គ្មាន​ឯកសារ​ដែល​ហៅ​កាត់​ថា DACA តាមរយៈ​ច្បាប់​បែងចែក​ថវិកា​ក្នុង​រយៈពេល​ខ្លី។

កាល​ពី​ឆ្នាំ​មុន លោក​ប្រធានាធិបតី​បាន​ប្រកាស​ថា​នឹង​ឈប់​បន្ត​អនុវត្ត​កម្មវិធី DACA ត្រឹម​ខែ​មីនា​នេះ។ កម្មវិធី DACA នេះ​គឺ​ជា​កម្មវិធី​មួយ​របស់​រដ្ឋបាល​លោក អូបាម៉ា ដែល​បាន​លើក​ទឹកចិត្ត​ដល់​យុវជន​ដែល​គ្មាន​ឯកសារ ឲ្យ​ចុះ​ឈ្មោះ​ជាមួយ​នឹង​រដ្ឋាភិបាល​សហព័ន្ធ​ដើម្បី​ទទួល​បាន​ប័ណ្ណ​អនុញ្ញាត​ឲ្យ​ធ្វើ​ការនិង​សិក្សា​បណ្តោះ​អាសន្ន​នៅ​សហរដ្ឋអាមេរិក។ លោក ត្រាំ បាន​លើក​ទឹកចិត្ត​ឲ្យ​តំណាងរាស្ត្រ​ទាំងអស់​អនុម័ត​លើ​ដំណោះស្រាយ​អចិន្ត្រៃយ៍​មួយ​សម្រាប់​អ្នក​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី DACA ប៉ុន្តែ​សភា​នៅ​មិន​ទាន់​ចាត់​វិធានការ​អ្វី​នៅ​ឡើយ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG