ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump សង្ឃឹម​ថា​នឹង​មាន​ជំនួបកំពូល​លើកទី២​ជាមួយ​លោក Kim នៅ​ខែមករា ឬ​ខែកុម្ភៈ​ឆ្នាំក្រោយ


រូបភាព​ឯកសារ៖ កាលពី​ថ្ងៃទី​១២ មិថុនា ឆ្នាំ២០១៨ ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ជួប​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េខាងជើង​ គីម ជុងអ៊ុន នៅ​ប្រទេស​សិង្ហបុរី។
រូបភាព​ឯកសារ៖ កាលពី​ថ្ងៃទី​១២ មិថុនា ឆ្នាំ២០១៨ ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ជួប​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េខាងជើង​ គីម ជុងអ៊ុន នៅ​ប្រទេស​សិង្ហបុរី។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trumpបាន​ថ្លែង​ថា​ លោក​រំពឹង​ថា​នឹង​មាន​ជំនួបកំពូល​ជាលើកទីពីរ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un​នៅ​ខែមករាឬ​ខែកុម្ភៈ​ឆ្នាំក្រោយ​នេះ។

លោកប្រធានាធិបតី Donald Trump បាន​ប្រាប់ ក្រុមអ្នកសារព័ត៌មាន នៅ អំឡុងពេល ធ្វើដំណើរ​តាម​យន្តហោះ​ដឹកប្រធានាធិបតី Air Force One​ ត្រឡប់​ពី​ចូលរួម​កិច្ចប្រជុំកំពូលG២០ដែលបាន​ធ្វើឡើង​នៅក្នុង​ប្រទេសអាហ្សង់ទីន​ ដោយ​លោក​បាន​និយាយ​ថា​ទីតាំង​សម្រាប់​រៀបចំ​ជំនួបកំពូល​បីកន្លែង​កំពុង​ស្ថិត​ក្រោម​ពិចារណា​នៅឡើយ​ ទោះជា​យ៉ាង​ណា​ក៏ដោយ លោក​មិន​បាន​បញ្ជាក់​អំពី​ទីតាំង​ទាំងបី​កន្លែង​នេះ​ទេ។

លោកTrumpបាន​និយាយ​បន្ថែម​ទៀត​ថា​ លោក​និង​លោក Kim កំពុង​និយាយ​ត្រូវគ្នា​និង​មាន​ទំនាក់ទំនងល្អ​ជាមួយ​គ្នា។ លោក​បាន​បញ្ជាក់​ផងដែរ​ថា​ នៅពេលណា​មួយ​លោក​នឹង​អញ្ជើញ​លោក Kim ឲ្យ​មក​ធ្វើ​ទស្សនៈកិច្ច​នៅ​សហរដ្ឋអាមេរិក។

មេដឹកនាំ​ទាំងពីរ​ធ្លាប់​បាន​ជួបគ្នា​ជាលើកទីមួយ​នៅក្នុង​ប្រទេសសង្ហបុរី​កាល​ពី​ខែមិថុនា ក្នុង​ឆ្នាំនេះ​ និង​បាន​សន្យា​ថា​នឹង​ធ្វើ​មិន​ឲ្យ​មាន​នុយក្លេអ៊ែរ​នៅលើ​ឧបទ្វីបកូរ៉េ​ទាំងមូល​ ប៉ុន្តែ​ភាគីទាំងពីរ​មិន​បាន​ចុះ​កិច្ចព្រមព្រៀង​លម្អិត​ណាមួយ​នោះទេ​នាពេល​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG