លោក ត្រាំ ឆ្លើយតបនឹងអគ្គស្នងការអង្គការសុខភាពពិភពលោកដែលជំរុញឲ្យមានសាមគ្គីភាពដើម្បីប្រយុទ្ធកូវីដ១៩
កាលពីដើមខែមេសានេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានវាយបកជាពាក្យសម្តីទៅកាន់អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) ដែលបានលើកឡើងពីសារៈសំខាន់នៃសាមគ្គីភាព និងឯកភាពជាសកល បន្ទាប់ពីលោក ត្រាំ បានចោទអង្គការនេះថា«គាំទ្រចិន» ហើយបានគំរាមកំហែងថា នឹងផ្អាកផ្ដល់មូលនិធិដល់អង្គការមួយនេះ។ ហើយនៅថ្ងៃអង្គារសប្តាហ៍នេះ លោក ត្រាំ បានបង្គាប់ឲ្យរដ្ឋបាលរបស់លោកបញ្ឈប់ផ្តល់មូលនិធិដល់អង្គការ WHO។ អ្នកស្រី Patsy Wisdakuswara អ្នកឆ្លងឆ្លើយព័ត៌មានរបស់វីអូអេពីសេតវិមាន រាយការណ៍លម្អិតអំពីរឿងនេះ ហើយអ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល។
កម្មវិធីនីមួយៗ
-
២៨ វិច្ឆិកា ២០២៤
ការទិញយករោងចក្រ US Steel ដោយបរទេស លែងសូវចម្រូងចម្រាសក្រោយការបោះឆ្នោត
-
២៧ វិច្ឆិកា ២០២៤
លោក Biden អបអរបទឈប់បាញ់រវាងអ៊ីស្រាអែល និង Hezbollah