ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ច្រាន​ចោល​ការ​លើកឡើង​អំពី​ការគំរាមកំហែង​ដែល​អាច​កើតឡើង​ ដោយ​មេបញ្ជាការ​កំពូល Soleimani


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​ជាមួយ​នឹង​អ្នក​គាំទ្រ​នៅ​ក្នុង​ក្រុង Toledo រដ្ឋ Ohio សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​ជាមួយ​នឹង​អ្នក​គាំទ្រ​នៅ​ក្នុង​ក្រុង Toledo រដ្ឋ Ohio សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump កាល​ពី​ថ្ងៃចន្ទ​បាន​ច្រាន​ចោលសំណួរ​ដែល​មិន​ពាក់ព័ន្ធ​អំពី​ថាតើ​ការគំរាមកំហែង​របស់​មេបញ្ជាការ​កងកម្លាំង Quds អ៊ីរ៉ង់​ លោក Qassem Soleimani ប៉ះពាល់​ដល់​អត្ថប្រយោជន៍​របស់​អាមេរិក​នៅ​តំបន់​មជ្ឈឹមបូព៌ា​ដល់​កម្រិត​ណា​ បាន​ជា​លោក Trump បញ្ជា​ឲ្យ​បើក​ការវាយប្រហារ​តាម​អាកាស​សម្លាប់​លោក Soleimani។

លោក Trump មិន​បាន​ផ្តល់​ភស្តុតាង​គាំទ្រ​ដល់​ការអះអាង​របស់​លោក​ដែល​ថា​ លោក Soleiman មាន​គម្រោង​បំផ្លាញ​ស្ថានទូត​សហរដ្ឋអាមេរិក​ចំនួន៤កន្លែង​បន្ទាប់​ពី​ក្រុម មន្រ្តី​សហរដ្ឋអាមេរិក​សំខាន់ៗ​មិន​ផ្តល់​អត្ថាធិប្បាយ​អំពី​ការគំរាមកំហែង​ដូចនេះ​កាល​ពី​ថ្ងៃអាទិត្យ។ លោក Trump បាន​បង្ហោះសារ​នៅលើ Twitter ថា ​«បណ្តាញ​សារព័ត៌មាន​សហរដ្ឋអាមេរិក ​និង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​ដៃគូ​របស់​ពួកគេ​កំពុង​ធ្វើ​ការ​យ៉ាងខ្លាំង​ដើម្បី​កំណត់​ថាតើ​ការគំរាមកំហែង​នៅ​ពេល​ខាង​មុខ​ដោយ​ភេរវករ Soleimani គឺ​ជា​ការ​គំរាម​កំហែងធ្ងន់ធ្ងរ​ឬ​ក៏​អត់។ ចម្លើយ​គឺ​ពិតជា​ធ្ងន់ធ្ងរ​ណាស់​ ប៉ុន្តែ​វា​មិនមែន​ជា​បញ្ហាចោទ​ទេ​ឥឡូវ​នេះ​ ពីព្រោះ​ថា​វា​ក្លាយ​ជា​អតីតកាល​ទៅ​ហើយ»។

លោក Trump បាន​រិះគន់​គណបក្សប្រជាធិបតេយ្យ​ និង​បណ្តាញ​ផ្សព្វផ្សាយ ថា​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ភេរវករ Soleimani ក្លាយ​ជា​បុគ្គល​អស្ចារ្យ​ ដោយសារ​ថា​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ គួរតែ​ត្រូវ​ធ្វើ​តាំង​ពី២០ឆ្នាំ​មុន​មក​ម្ល៉េះ‍។ អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​បាន​ធ្វើ មិន​ថា​ការ​ពង្រឹង​សេដ្ឋកិច្ច​ យោធា​ ឬ​អ្វីៗ​ផ្សេង​ទៀត​ទេ​ គឺ​នឹង​រងការ​រិះគន់​ពី​ក្រុមឆ្វេងនិយម គណបក្ស​ប្រជាធិបតេយ្យ​ដែល​មិន​ធ្វើ​អ្វី​ទាល់​តែ​សោះ»។

កាល​ពី​ថ្ងៃអាទិត្យ​ រដ្ឋមន្រ្តី​ការពារ​ជាតិ​លោក Mark Esper បាន​ថ្លែង​នៅក្នុង​កម្មវិធី Face the Nation នៃ​សារព័ត៌មាន CBSថា «ខ្ញុំ​មិន​ឃើញ​ពី​ព័ត៌មាន​សម្ងាត់​អំពី​ការ គំរាម​កំហែង​ធ្ងន់ធ្ងរ​របស់អ៊ីរ៉ង់​ទៅលើ​ស្ថានទូត​អាមេរិក​ទាំង​បួន​កន្លែង​នោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​ជឿ​លោក​ប្រធានាធិបតី Trump ពេល​លោក​និយាយ​ថា​មាន​ការគំរាមកំហែង»៕

XS
SM
MD
LG