លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានច្រានចោលប្រទេសស៊ីរីថា គ្មានអ្វីទាំងអស់ហើយបានការពារការសម្រេចរបស់លោកដើម្បីដកកងទ័ពសហរដ្ឋអាមេរិកចេញពីប្រទេសនោះហើយបានចម្អកមើលងាយអ្វីដែលលោកប្រធានាធិបតីបានហៅថា «សង្គ្រាមមិនចេះចប់របស់សហរដ្ឋអាមេរិក»។
អត្ថាធិប្បាយរបស់លោកប្រធានាធិបតីកាលពីថ្ងៃពុធ នៅខាងមុខកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូងរបស់លោកក្នុងអំឡុងនៃឆ្នាំថ្មីនេះ បានកើតមានឡើងក្នុងអំឡុងពេលនៃសម័យប្រជុំដ៏យូរ និងដ៏ធំមួយជាមួយបណ្តាញព័ត៌មាន នៅពេលដែលលោក Pat Shanahan រដ្ឋមន្រ្តីក្រសួងការពារប្រទេសថ្មីស្តីទីអង្គុយនៅខាងឆ្វេងដៃលោក។
អត្ថាធិប្បាយនោះក៏បានបង្ហាញពីអ្វីដែលទំនងជាការប្រេះឆាដែលរីកកាន់តែធំឡើងរវាងប្រធានាធិបតីត្រាំនិងមេបញ្ជាការយោធាសហរដ្ឋអាមេរិកសំខាន់ៗស្តីពីយុទ្ធសាស្ត្រសហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈឹមបូព៌ានិងតំបន់អាស៊ីខាងត្បូង។ ប្រធានាធិបតីត្រាំ បានសរសើរលោក Shanahan ដោយបានហៅថា «ជាការសប្បាយរីករាយ» ដើម្បីធ្វើការជាមួយលោក មុនពេលចាប់ផ្តើមរិះគន់ក្រុមមន្រ្តីការពារប្រទេសនិងយោធាចំពោះការបរាជ័យលើបញ្ហាជាច្រើន។
លោកប្រធានាធិបតីត្រាំបានប្រាប់ពួកអ្នកយកព័ត៌មានថា «ខ្ញុំជាប្រធានាធិបតីតែមួយគត់នៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសយើងដែលអាចកំទិចក្រុមរដ្ឋអ៊ីស្លាម (ISIS)។ ដូច្នេះ យើង បានកម្ទេចពួកគេហើយ ហើយយើង និយាយថា យើងនឹងកងទ័ពមកកាន់ប្រទេសវិញ»។
លោក Shanahan បានកាន់ដំណែងជារដ្ឋមន្រ្តីក្រសួងការពារប្រទេសកាលពីថ្ងៃអង្គារ បន្ទាប់ពីការលាលែងចេញពីដំណែងរបស់លោក Jim Mattis អតីតរដ្ឋមន្រ្តីក្រសួងការពារប្រទេស។
កាលពីពេលមុនត្រូវបានសរសើរដោយប្រធានាធិបតីត្រាំថាជាឧត្តមសេនីយម្នាក់របស់លោក លោករដ្ឋមន្រ្តីការពារប្រទេសMattisបានសុំលាលែងចេញពីដំណែងកាលពីខែមុន បន្ទាប់ពីប្រធានាធិបតី បានប្រកាសភ្លាមៗថា ក្រុមរដ្ឋអ៊ីស្លាម ត្រូវបានកំទិច ហើយថា កងទ័ពសហរដ្ឋអាមេរិក២ពាន់នាក់ដែលកំពុងប្រយុទ្ធក្រុមភេរវកម្មរដ្ឋអ៊ីស្លាមក្នុងប្រទេសស៊ីរី នឹងវិលត្រឡប់មកកាន់មាតុភូមិវិញ៕