ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump និង​លោក​ស្រី​ Clinton នឹង​ពិភាក្សា​ដេញ​ដោល​​គ្នា​៩០នាទី​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ


ក្រុម​អ្នក​សារព័ត៌មាន​កំពុង​រង់​ចាំ​នៅ​សាកល​វិទ្យាល័យ Hofstra ជា​ទី​ដែល​បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​នឹង​សួរ​ដេញ​ដោល​គ្នា​ជា​លើក​ដំបូងក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​អាមេរិក។​
ក្រុម​អ្នក​សារព័ត៌មាន​កំពុង​រង់​ចាំ​នៅ​សាកល​វិទ្យាល័យ Hofstra ជា​ទី​ដែល​បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​នឹង​សួរ​ដេញ​ដោល​គ្នា​ជា​លើក​ដំបូងក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​អាមេរិក។​

វេទិកា​បានត្រូវ​រៀប​ចំ​ស្រេច​ហើយសម្រាប់អ្វី​ដែល​អាច​ជា​ពេល​វេលា​សំខាន់​មួយ​នៅ​ក្នុង​ការ​បោះ​ឆ្នោតប្រធានាធិបតី​ស.រ.អា.​ក្នុង​ឆ្នាំ​២០១៦​នេះនៅ​ពេល​ដែល​លោក ​Donald Trump ​បេក្ខជន​ប្រធានាធិបតី​អាមេរិកាំង​ខាង​គណបក្ស​សាធារណរដ្ឋ​ និង​ជា​មហាសេដ្ឋី​អចលនទ្រព្យ​ដែល​និយាយ​អ្វី​មិន​បាន​គិតគូរ​ស្រួល​បួល និង​លោកស្រី​ Hillary Clinton ​បេក្ខជន​ប្រធានាធិបតី​អាមេរិកាំង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស ​នឹង​ជជែក​ដេញ​ដោល​គ្នា​ចំនួន​៩០នាទី​នៅ​យប់​ថ្ងៃ​ចន្ទ​តាម​ពេល​វេលា​ក្នុង​តំបន់​ខាង​កើត​ស.រ.អា.។

បេក្ខជន​ទាំង​ពីរ​នាក់​នេះ​មានការ​ប្រកួត​ប្រជែង​ប្រកិត​គ្នា​ណាស់​នៅ​ទូទាំង​ប្រទេស​អាមេរិក​ ដោយ​ការ​ស្ទង់មតិ​នយោបាយ​បានបង្ហាញ​ថា​ លោកស្រី Clinton នាំ​មុខ​លោក Trump តែ​បន្តិច​ប៉ុណ្ណោះ។

សម្រាប់​ប្រជារាស្ត្រ​អាមេរិកាំង​រាប់​លាន​នាក់​ដែល​បើក​ទូរទស្សន៍​មើល​ការ​ជជែក​ដេញ​ដោល​គ្នា​នេះ​ វាជា​លើក​ដំបូង​ហើយ​ដែល​ពួក​គេអាច​ឃើញ​បេក្ខជន​ទាំង​ពីរ​នាក់​នេះ​នៅ​ទល់​មុខ​គ្នា​នៅ​លើ​វេទិកា​តែ​មួយ​ ពួក​គេ​អាចវិនិច្ឆ័យ​អំពី​គោល​ជំហរ​របស់​បេក្ខជន​ទាំង​ពីរ​នាក់​នេះ​អំពី​បញ្ហា​សំខាន់ៗ​ដែល​ប្រទេស​ប្រឈម​ជាមួយ​ ពួក​គេអាច​ស្ទង់​ប៉ាន់​មើល​អំពី​ប្រតិកម្ម​របស់​បេក្ខជន​ទាំងពីរ​នាក់​នេះ​ដល់​ការនិយាយ​ឡកឡឺយ​ដាក់គ្នា​ទៅ​វិញ​ទៅ​មក ​ហើយ​ពួក​គេ​អាច​ប្រមើល​មើល​ក្នុង​ចិត្ត​អំពី​បេក្ខជន​ម្នាក់ក្នុង​បណ្តា​បេក្ខជន​ទាំង​ពីរ​នាក់​នេះ​ថា​ជា​ប្រធានាធិបតី​ទី​៤៥​របស់​ប្រទេស​អាមេរិក​ក្នុង​រយៈ​ពេល​បួនឆ្នាំ​ខាង​មុខ។

ការ​ជជែក​ដេញ​ដោលគ្នា​ពីរ​លើក​ទៀត​រវាង​លោក​ Trump ​និង​លោក​ស្រី ​Clinton ​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ខែតុលា​ ក៏​ប៉ុន្តែការ​ជជែក​ដេញ​ដោល​ទល់មុខ​គ្នា​លើក​ទី​មួយ​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​បួន​ឆ្នាំម្តង​ដែល​ជា​ធម្មតា​ទាក់​ទាញ​អ្នក​មើល​ច្រើន​បំផុត។​ពួកមន្ត្រី​ឧស្សាហកម្ម​ទូរទស្សន៍​ខ្លះ​បាន​ទស្សន៍​ទាយ​ថា ​មាន​មនុស្ស​១០០​លាន​នាក់​នឹង​មើល​ការ​ជជែក​ដេញ​ដោល​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ​ តាម​ពេល​វេលា​នៃ​ប៉ែក​ខាង​កើត​ប្រទេស​អាមេរិក។

ការ​ជជែក​ដេញ​ដោល​គ្នា​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឯសាកលវិទ្យាល័យ​ Hofstra ​នៅ​ខាងក្រៅ​បូរី​ញូវយ៉ក​ ហើយ​នឹង​មាន​ធ្វើក្នុង​ពេល​៦​សប្តាហ៍​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.​នៅ​ថ្ងៃ​ទី​៨​ខែវិច្ឆិកា​ ដើម្បី​ជ្រើស​រើស​អ្នក​បន្ត​តំណែង​ពីលោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ ដែល​នឹង​ចាក​ចេញពី​តំណែង​ក្នុង​ខែ​មករា​ខាងមុខ​នេះ៕

XS
SM
MD
LG