ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកត្រាំ និង លោកស្រីគ្លីនតុនទទួលជ័យជំនះធំក្នុងការបោះឆ្នោតបឋមនៅរដ្ឋញូវយ៉ក


លោកត្រាំ និង លោកស្រីឺគ្លីនតុនទទួលជ័យជំនះធំក្នុងការបោះឆ្នោតបឋមរើសរើស​បេក្ខជន​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​រដ្ឋ​ញូវយ៉ក។
លោកត្រាំ និង លោកស្រីឺគ្លីនតុនទទួលជ័យជំនះធំក្នុងការបោះឆ្នោតបឋមរើសរើស​បេក្ខជន​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​រដ្ឋ​ញូវយ៉ក។

មហាសេដ្ឋី​លោក​ដូណាល់ ត្រាំ (Donald Trump) និង​អតីត​រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​ស.រ.អា លោកស្រី​ហ៊ីឡឺរី គ្លីនតុន (Hillary Clinton) បាន​ទទួល​ជ័យជម្នះ​ព្រម​គ្នា​ក្នុង​ការ​បោះឆ្នោត​ជា​បឋម​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​រដ្ឋ​ញូវយ៉ក​ ដែល​ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​គូប្រជែង​នយោបាយ​ទាំងពីរ​បន្ត​នាំមុខ​គេ​ក្នុង​ការ​ទទួលបាន​ការ​ជ្រើស​តាំង​តំណែង​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ។

គូរ​ប្រជែង​ទាំងពីរ​បាន​ឈ្នះ​ការ​បោះឆ្នោត​ដោយ​ចំនួន​ច្រើន​។ លោក​ត្រាំ​ឈ្នះ​ការ​បោះឆ្នោត​នោះ​ដល់​ទៅ ៦០​ភាគ​រយ បើ​ធៀប​នឹង​ដៃ​គូ​ប្រជែង​ក្នុង​គណបក្ស​ដូចគ្នា​គឺ​លោក John Kasich អភិបាលរដ្ឋ អូហៃយ៉ូ (Ohio) ទទួល​បាន​តែ ២៥ ភាគរយ ហើយ​លោក Ted Cruz សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ​តិចសាស (Texas) ទទួល​បាន​តែ១៥​ភាគរយ។

លោក​ត្រាំ​ទទួល​បាន​ចំនួន​ប្រតិភូ​ ៩៥ទៀត ដែល​ធ្វើ​ឲ្យ​លោក​ទទួលបាន​ចំនួន​ប្រតិភូ​ដល់​ទៅ ៨៤៥​នាក់។

លោក​ស្រី​គ្លីតុន បាន​ឈ្នះ​ការ​បោះឆ្នោត​ដែរ​ ហើយ​លោកស្រី​ទទួល​បាន​ចំនួន​ប្រតិភូ​ដល់​ទៅ​១៨៨៧ និង​ចំនួន​ប្រតិភូ​ជាន់​ខ្ពស់​ជា​ច្រើន​ទៀត​ដំណាលគ្នា ដែល​គូ​ប្រជែង​ក្នុង​គណបក្ស​លោកស្រី​គឺ​លោក Bernie Sanders ទទួល​បាន​ប្រតិភូ​តែ១១៧៤។ បេក្ខជន​ទាំងពីរ​គណបក្ស​នឹង​ត្រូវ​ទទួលការ​ជ្រើសតាំង​ផ្តាច់ព្រ័ត្រ​ក្នុង​មហាសន្និបាត​នៃ​គណបក្ស​រៀងៗ​ខ្លួន​មុន​ការ​បោះឆ្នោត​ខែ​វិច្ឆិកា​ខាង​មុខ៕

XS
SM
MD
LG