ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Jeff Sessions ​ការពារ​ប្រវត្តិ​លើក​ស្ទួយ​សិទ្ធិ​ពលរដ្ឋ​របស់​លោក


លោក Jeff Sessions ដែល​ជា​បេក្ខជន​សម្រាប់​តំណែង​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​ ថ្លែង​នៅ​ Capitol Hill កាល​ពី​ថ្ងៃ​អង្គារ។
លោក Jeff Sessions ដែល​ជា​បេក្ខជន​សម្រាប់​តំណែង​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​ ថ្លែង​នៅ​ Capitol Hill កាល​ពី​ថ្ងៃ​អង្គារ។

សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ ​Alabama​ លោក​ Jeff Sessions ​ដែល​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត ដូណាល់​ ត្រាំ​ ជ្រើស​រើស​សម្រាប់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ បាន​ការពារ​ប្រវត្តិ​លើក​ស្ទួយ​សិទ្ធិ​ពលរដ្ឋ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ ដោយ​ប្រាប់​ទៅ​កាន់​អង្គ​សភា​មួយ​ថា​ លោក​យល់​ដឹង​អំពី​ប្រវត្តិ​ធ្វើ​ទណ្ឌកម្ម​ទៅ​លើ​សិទ្ធិ​បោះឆ្នោត​របស់​ពួក​ស្បែក​ខ្មៅ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក​ Sessions ដែល​ជា​បុគ្គល​ដែល​លោក Trump បាន​តែងតាំង​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​របស់​លោក​មុនគេ ដែល​ត្រូវ​ចូល​រួម​ក្នុង​សវនាការ​របស់​ព្រឹទ្ធសភា​ក្នុង​សប្តាហ៍​នេះ បាន​ធានា​ដល់​សហការី​របស់​លោក​ទៅ​លើ​គណៈកម្មាធិការ​អង្គ​ចៅក្រម ដែល​លោក​នឹង​ដឹក​នាំ​ការអនុវត្ត​ច្បាប់​បោះឆ្នោត​របស់​អាមេរិក​យ៉ាង​តឹងរ៉ឹង ដោយ​គ្មាន​ការជំទាស់​ឬ​រើស​អើង និង​ធានា​ទៅ​លើ​សុច្ចរិតភាព​នៃ​ដំណើរ​ការបោះឆ្នោត​ផង​ដែរ។ ​

លោក Sessions បាន​មាន​ប្រសាសន៍​ទៀត​ថា «ក្នុង​នាម​ជា​អ្នក​រស់នៅ​ប៉ែក​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​ម្នាក់ ខ្ញុំ​ឃើញ​ថា​មាន​ការរើស​អើង។ ខ្ញុំ​ដឹង​ថា អំពើ​នេះ​ខុស។ យើង​ត្រូវ​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​នេះ»។

លោក ​Sessions​ ប្រឈម​នឹង​សំណួរ​ពិបាកៗ​មួយ​ចំនួន​ពី​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ អំពី​ទំនាក់​ទំនង​របស់​លោក​ជាមួយ​នឹង​ពួក​ស្បែក​ខ្មៅ​និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​លោក​កាល​ពី​មុន​ក្នុង​ការធ្វើ​កំណែ​ទម្រង់​បញ្ហា​អន្តោប្រវេសន៍។ កាល​ពី​៣០​ឆ្នាំ​មុន ព្រឹទ្ធសភា​បាន​ច្រាន​ចោល​ការ​តែង​តាំង​លោក​ឲ្យ​ក្លាយ​ជា​ចៅ​ក្រម​សហព័ន្ធ ដោយ​សារ​តែ​ការ​ចោទ​ប្រកាន់​ថា លោក​បាន​ធ្វើ​សុន្ទរកថា​ដែល​មាន​លក្ខណៈ​រើស​អើង​មួយ ​ប៉ុន្តែលោក​ Sessions ​បាន​ហៅ​ការ​ចោទ​ប្រកាន់​នោះ​ថា​ «មិន​ពិត»។

អ្នក​តវ៉ា​មួយ​ចំនួន​នៅ​ក្នុង​បន្ទប់​សវនាការ​នៅ​វិមាន​ Capitol Hill ​បាន​ស្រែក​ប្រឆាំង​នឹង​ការ​តែង​តាំង​លោក ​Sessions ពីរ​-បី​ដង ដោយ​ប៉ូលិស​មិន​អាច​បណ្តេញ​ពួក​គេ​ទាន់​ពេល​វេលា​បាន៕

XS
SM
MD
LG