ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump សន្យា​ថា នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ធំ​មួយ​ទៅ​លើ​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​រៀបចំ​ការ​ប្រមូល​ផ្តុំ​ដើម្បី​សាទរ​ដល់​ការ​កាន់​តំណែង​រយៈពេល​១០០ថ្ងៃ​របស់​លោក នៅ​ក្នុង​ក្រុង Harrisburg រដ្ឋ Pennsylvania កាលពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​រៀបចំ​ការ​ប្រមូល​ផ្តុំ​ដើម្បី​សាទរ​ដល់​ការ​កាន់​តំណែង​រយៈពេល​១០០ថ្ងៃ​របស់​លោក នៅ​ក្នុង​ក្រុង Harrisburg រដ្ឋ Pennsylvania កាលពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី​អាមេរិក Donald Trump បាន​សន្យា​ថា នឹង​ធ្វើ​ការសម្រេចចិត្ត​ដ៏​ធំ​មួយ​ទៅ​លើ​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស ក្នុង​រយៈពេល​២​សប្តាហ៍​ខាង​មុខ​នេះ។

លោក​បាន​ថ្លែង​សុន្ទរកថា​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ គម្រប់​ថ្ងៃ​ទី​១០០ ដែល​លោក​បាន​ចូល​កាន់​តំណែង​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​សាធារណៈ​មួយ​នៅ​ក្នុង​ទីក្រុង Harrisburg រដ្ឋ Pennsylvania។ លោក​បាន​ថ្លែងនៅ​លើ​វេទិកា​មួយ​ទៅ​កាន់​មនុស្ស​១​ម៉ឺន​នាក់ ដែល​ជា​អ្នក​គាំទ្រ​របស់​លោក ដែល​ពួកគេ​បាន​ស្រែក​គាំទ្រ​លោក​ថា «អាមេរិក‍! អាមេរិក! អាមេរិក!‍»។

នៅ​មុន​ពេល​លោក​ប្រធានាធិបតី​ថ្លែង​សុន្ទរកថា មាន​អ្នក​តវ៉ា​ម្នាក់​ត្រូវ​បាន​គេ​ចាប់​ផ្តួល​និង​ចាប់​យក​ចេញ​ពី​ហ្វូង​មនុស្ស។ លោក​ប្រធានាធិបតី​បាន​ស្រែក​ថា «ចាប់​យក​គាត់​ចេញ‍» ខណៈ​ដែល​អ្នក​ហ្វូង​អ្នក​គាំទ្រ​បាន​ស្រែក​គាំទ្រ​លោក​ជា​ថ្មីទៀត។

លោក​ប្រធានាធិបតី​បាន​សម្តែង​អារម្មណ៍​ធូរ​ចិត្ត​ដែល​មិន​ត្រូវ​ទៅ​ចូលរួម​ក្នុង​ពិធី​អាហារ​ពេល​ល្ងាច​របស់​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​នៅ​សេតវិមាន ដែល​ជា​ពិធី​ប្រចាំ​ឆ្នាំ​មួយ​នៅ​ក្នុង​រដ្ឋធានី Washington ដែល​ត្រូវ​ប្រារព្ធ​ឡើងក្នុង​ពេល​តែមួយ​ជាមួយ​នឹង​ការ​ប្រមូលផ្តុំ​សាធារណៈ​របស់​លោក។ ​

លោក​បាន​ចង្អុល​ទៅ​កាន់​អ្នក​សារព័ត៌មាន​ដែល​ទៅ​យក​ព័ត៌មាន​អំពី​សុន្ទរកថា​របស់​លោក​និង​បាន​និយាយ​ថា «ក្រឡេក​មើល​អ្នក​សារព័ត៌មាន​នៅ​ខាងក្រោយ​នោះ‍! ពួកគេ​គួរ​តែ​មក​ទីនេះ​ជាជាង​ទៅ​ចូលរួម​ក្នុង​ពិធី​នោះ។ ខ្ញុំ​ប្រាប់​អ្នក‍»។

ហ្វូង​មនុស្ស​បាន​សើច​ចំអក​នៅ​ពេល​លោក​និយាយ​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​បាន​ស្រែក​គាំទ្រ​នៅ​ពេល​លោក Trump បាន​លើកឡើង​ពី​បណ្តាញ​ទូរទស្សន៍​មួយ​ចំនួន​ដែល​លោក​បាន​ចោទប្រកាន់​ថា​ជា «ព័ត៌មាន​ក្លែងក្លាយ‍»។ លោក​បាន​និយាយ​ថា លោក​ឲ្យ​ពិន្ទុ​ប្រព័ន្ធ​ផ្សព្វផ្សាយ «បរាជ័យ​យ៉ាង​ខ្លាំង‍»​ នៅ​ក្នុង​ការ​ចុះ​ផ្សាយ​ព័ត៌មាន​អំពី​រូប​លោក​ក្នុង​រយៈពេល​១០០​ថ្ងៃ​ដំបូង​ដែល​លោក​ចូល​កាន់​តំណែង៕

XS
SM
MD
LG