លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងតែនិយាយវាយប្រហារទៅលើរដ្ឋអាជ្ញាពិសេស លោក Robert Mueller ដោយចោទប្រកាន់លោកថា មានលក្ខណៈលម្អៀងខាងនយោបាយនៅក្នុងការស៊ើបអង្កេតរបស់ខ្លួនទៅលើការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកឆ្នាំ២០១៦ និងស៊ើបអង្កេតទៅលើថាតើ លោក ត្រាំ បានរារាំងដល់ការរកយុត្តិធម៌តាមរយៈការព្យាយាមបង្អាក់ដល់ការស៊ើបអង្កេតនេះដែរឬទេ។
លោក ត្រាំ បាននិយាយក្នុងសារបង្ហោះលើបណ្តាញសង្គម Twitter ថា «ហេតុអ្វីបានជាក្រុមការងាររបស់លោក Mueller មានសមាជិក១៣នាក់ជាសមាជិកគណបក្សប្រជាធិបតេយ្យ ហើយអ្នកខ្លះជាអ្នកគាំទ្រលោកស្រី Hillary យ៉ាងខ្លាំងក្លា ប៉ុន្តែគ្មានសមាជិកគណបក្សសាធារណរដ្ឋទាល់តែសោះ? ហើយសមាជិកគណបក្សប្រជាធិបតេយ្យម្នាក់ទៀតទើបតែបញ្ចូលថ្មី តើអ្នកគិតថា ធ្វើនេះយុត្តិធម៌ដែរឬទេ? ហើយគ្មានការឃុបឃិតគ្នាទេឬ?»។
លោក ត្រាំ មិនបានអើពើនឹងការពិតដែលថា មានពេលមួយ លោក Mueller គឺជាអ្នកចុះឈ្មោះបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋ ហើយត្រូវបានគេមើលឃើញក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថាជារដ្ឋអាជ្ញាលក្ខណៈនយោបាយម្នាក់ ដែលការស៊ើបអង្កេតរបស់លោកទៅលើយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ ត្រូវបានគាំទ្រដោយសមាជិកគណបក្សប្រជាធិបតេយ្យ និងសមាជិកគណបក្សសាធារណរដ្ឋសំខាន់ៗ ដែលគាំទ្រដល់លោក Mueller ក្នុងការដឹកនាំការស៊ើបអង្កេតនេះ៕