ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump រិះគន់​ការ​ស៊ើបអង្កេត​បញ្ហា​រុស្ស៊ី​ ខណៈ​សំណួរ​របស់ក្រុម​ស៊ើបអង្កេត​ត្រូវ​បាន​បែក​ធ្លាយ


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ នៅ​ពេល​ដែល​លោក​ជួប​ជាមួយ​នឹង​នាវិក និង​អ្នក​ធ្វើ​ដំណើរ​នៃ​ជើង​ហោះហើរ Southwest Airlines Flight 1380 នៅ​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ នៅ​ពេល​ដែល​លោក​ជួប​ជាមួយ​នឹង​នាវិក និង​អ្នក​ធ្វើ​ដំណើរ​នៃ​ជើង​ហោះហើរ Southwest Airlines Flight 1380 នៅ​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨។

ប្រធានាធីបតី​សហរដ្ឋអាមេរិក​លោក Donald Trump កាល​ពី​ថ្ងៃអង្គារ​បាន​រិះគន់​សារ​ជា​ថ្មី​ទៅ​លើ​ការ​ស៊ើបអង្កេត​បទព្រហ្មទណ្ឌ​ពី​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​រុស្ស៊ី​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​កាល​ពី​ឆ្នាំ២០១៦​ និង​ទៅ​លើ​ការ​បំពេញ​ការងារ​របស់​លោក​នៅក្នុង​សេតវិមាន។

មេ​ដឹកនាំ​សហរដ្ឋអាមេរិក​រូប​នេះ​បាន​រិះគន់​ការ​ស៊ើបអង្កេត​របស់​រដ្ឋ​អាជ្ញា​ពិសេស​លោក Robert Mueller ដោយ​បាន​និយាយ​ថា «នេះ​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់» ដែល​សំណួរ​ជា​ច្រើន​របស់​ពួក​អ្នក​ស៊ើបអង្កេត​ចង់​ចោទ​សួរ​លោក​នោះ​ ត្រូវ​បាន​បែក​ធ្លាយ​ផ្សព្វផ្សាយ​នៅក្នុង​កាសែត The New York Times ហើយ​លោក​បាន​ចាត់​ទុក​ថា​ការណ៍​នេះ​នឹង​ជា​ការ​លំបាក​យ៉ាង​ខ្លាំង​ដើម្បី​រារាំង​ការ​ស៊ើបអង្កេត​នេះ​ ដូច​ដែល​លោក​ធ្លាប់​បាន​និយាយ​ហើយ​ថា​ គ្មាន​ការ​ឃុបឃិត​ជាមួយ​រុស្ស៊ី​ជួយ​ឲ្យ​លោក​ឈ្នះ​ការ​បោះឆ្នោត​នេះ​ទេ។

កាសែត The New York Times បាន​រាយការណ៍​ថា​ ក្រុម​ស៊ើបអង្កេត​របស់​លោក Mueller មាន​បំណង​ស៊ើបអង្កេត​អំពី​ការ​យល់ឃើញ​របស់​លោក Trump អំពី​បញ្ហា​ដែល​បាន​កើតឡើង​អំឡុង​ពេល​យុទ្ធនាការ​បោះឆ្នោត​ គឺ​នៅ​ជិត​បី​ខែ​បន្ទាប់​ពី​បោះ​ឆ្នោត​រួច និង​មុន​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​នៅ​ក្នុង​ខែមករា​ឆ្នាំ២០១៧ និង​នៅ​អំឡុងពេល​១៥ខែ​នៃ​ការ​បំពេញ​ការងារ​របស់​លោក​នៅ​ក្នុង​សេតវិមាន៕

XS
SM
MD
LG