ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​ប្រធានាធិបតី​អាមេរិក​ប្រកាស​ពី​ការ​យក​ពន្ធគយ​យ៉ាង​ច្រើន​លើ​ការ​នាំ​ចូល​ដែក​ថែប​និង​អាលុយ​មីញ៉ូម​ពី​តួកគី


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ (ឆ្វេង) និងប្រធានាធិបតី​តួកគី Recep Tayyip Erdogan នៅ​ស្នាក់​ការ​កណ្ដាល​របស់​អង្គការ​អូតង់ ក្នុង​ទីក្រុងប្រ៊ុចសែល ប្រទេស​ប៊ែលសហ្ស៊ិក កាល​ពី​ខែ​កក្កដា ២០១៨
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ (ឆ្វេង) និងប្រធានាធិបតី​តួកគី Recep Tayyip Erdogan នៅ​ស្នាក់​ការ​កណ្ដាល​របស់​អង្គការ​អូតង់ ក្នុង​ទីក្រុងប្រ៊ុចសែល ប្រទេស​ប៊ែលសហ្ស៊ិក កាល​ពី​ខែ​កក្កដា ២០១៨

​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​បាន​បង្កើន​ការ​តាន​តឹង​បន្ថែម​ទៀត​ជាមួយ​ប្រទេស​តួកគី​កាល​ពី​ថ្ងៃ​សុក្រ​ ដោយបាន​ប្រកាសបង្កើន​ពន្ធគយ​យ៉ាង​ខ្លាំង​លើ​ការនាំ​ចូល​ដែកថែប​និង​អាលុយ​មីញ៉ូម។

លោក​ប្រធានា​ធិបតី​ ត្រាំ បាន​និយាយ​នៅ​ការ​ចុះ​ផ្សាយ​សារ​តាម​ប្រព័ន្ធ ​Twitter ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ថា​ «ខ្ញុំ​ទើប​តែ​អនុញ្ញាត​ឲ្យ​បង្កើន​ពន្ធគយ​ទ្វេ​ដង​លើ​ដែក​ថែប​និង​អាលុយ មីញ៉ូមដល់​ប្រទេស​តួកគី»។

នៅ​ក្នុង​ការ​ប្រកាស​យក​ពន្ធ​គយ​២០​ភាគរយ​លើ​អាលុយមីញ៉ូម​និង​៥០​ភាគរយ​លើ​ដែក​ថែប ​ប្រធានា​ធិបតី​ ត្រាំ និយាយ​ថា «រូបិយប័ណ្ណ​តួកគី Lira ​បាន​ធ្លាក់​ចុះ​តម្លៃ​យ៉ាង​ឆាប់​រហ័ស ​បើ​ប្រៀប​ធៀប​ទៅ​នឹងប្រាក់​ដុល្លារ​ដ៏​ខ្លាំង​របស់​យើង»។

ការ​ប្រកាស​របស់​ប្រធានា​ធិបតី​ ត្រាំ​ បាន​កើត​មាន​ឡើង​រយៈ​ពេល​២ថ្ងៃ​បន្ទាប់​ពី​គណៈ ប្រតិភូ​ការទូត​តួកគី​បាន​ទៅ​បំពេញ​ទស្សនកិច្ច​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​នៅ​ក្នុង​ការ​ស្វះ​ស្វែង​បន្ធូបន្ថយ​ភាព​តាន​តឹង​រវាង​ប្រទេស​ទាំង​២។ ​ពួក​អ្នក​វិភាគ​បាន​ព្រ​មាន​ថា ​ការ​កើន​ឡើង​នូវភាព​តាន​តឹង​រវាង​សហរដ្ឋ​អាមេរិក​និង​តួកគី​នឹង​ធ្វើ​ឲ្យ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​តួកគី។

​កាល​ពី​ថ្ងៃ​ច័ន្ទ ​រូបិយប័ណ្ណ​ Lira ​របស់​តួកគី​បាន​រង​ការ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដោយ​ការ​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង​បំផុត​ដែល​គេ​មិន​ធ្លាប់​ឃើញ​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​នេះ​បន្ទាប់​ពីមាន​សេចក្តី​រាយការណ៍​ថា ​រដ្ឋបាល​របស់​លោក​ប្រធានា​ធិបតី​ ត្រាំ​ បាន​ពិចារណា​ពីការ​បញ្ចប់​ការ​មិន​យក​ពន្ធគយទំនិញ​របស់​តួកគី​ចូល​ក្នុង​ទីផ្សារ​សហ​រដ្ឋ​អាមេរិក។ សារ​តាម​ប្រព័ន្ធ​ Twitterកាល​ពី​ថ្ងៃ​សុក្រ​របស់​ប្រធានា​ធិបតី​ត្រាំ​បាន​បណ្តាល​ឲ្យ​រូបិយប័ណ្ណ​របស់​តួកគី​បាន​ធ្លាក់​តម្លៃ​យ៉ាង​ខ្លាំង។

​ការ​តាន​តឹង​រវាង​សហរដ្ឋ​អាមេរិក​និង​តួកគី​បាន​ចាប់​ផ្តើម​រីក​កាន់​តែ​ធំ​ឡើង​កាល​ពី​សប្តាហ៍​មុន​ដោយ​ប្រធានា​ធិបតី​ ត្រាំ​ បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​មន្រ្តី២​នាក់​របស់​តួកគីលើ​បញ្ហា​ឃុំឃាំង​លោក​ Andrew Brunson ​អ្នក​គ្រូ​គង្វាល​អាមេរិ​កាំង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG