ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានា​ធិបតី​ ​ត្រាំ និង​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel ​​​ជួប​គ្នា​នៅ​សេត​វិមាន


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ និង​អធិការបតី​អាល្លឺម៉ង់ Angela Merkel នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សេតវិមាន កាល​ពី​ថ្ងៃទី​១៧ ខែមីនា។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ និង​អធិការបតី​អាល្លឺម៉ង់ Angela Merkel នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សេតវិមាន កាល​ពី​ថ្ងៃទី​១៧ ខែមីនា។

បន្ទាប់ពី​ជំនួប​នៅ​សេតវិមាន​ជាមួយ​លោកស្រី​អធិការបតី​អាល្លឺម៉ង់​ Angela Merkel ​រួច​មក ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ត្រាំ ​បាន​មាន​ប្រសាសន៍​ថា ​លោក​គាំទ្រ​អង្គការ​អូតង់ ​ក៏ប៉ុន្តែ ​លោក​បាន​បន្ត​អំពាវនាវ​ឲ្យ​សមាជិក​ទាំង​អស់​បង្កើន​ការ​រួម​វិភាគ​ទាន​ខាង​ហិរញ្ញ​វត្ថុ​របស់​ខ្លួន​ដើម្បីគាំទ្រ​សម្ព័ន្ធមិត្ត​យោ​ធា​នេះ។

លោក​ប្រធានា​ធិបតី ​ត្រាំ ​បាន​សំដែង​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​អង្គការ​អូតង់ ក៏ប៉ុន្តែ ​បាន​អំពាវនាវ​ដល់​ប្រទេស​ជា​សមាជិក​ដែល​ជំពាក់​ប្រាក់​យ៉ាង​ច្រើន​នោះ​ឲ្យ​បង់​ប្រាក់​ចំណែក​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ។

កំណត់​សម្គាល់​របស់​លោក​ប្រធានា​ធិបតី ​ត្រាំ​ បាន​កើត​មាន​ឡើង​នៅ​សន្និសីទ​កាសែត​មួយ​បន្ទាប់​ពី​ជំនួប​នៅ​ការិយាល័យ​រាង​ពងក្រពើ​នៅ​សេត​វិមាន​ជាមួយ​លោកស្រី ​Merkel ​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​មួយ។ ​លោក​ប្រធានា​ធិបតី​បាន​ចោទ​ប្រ​កាន់​លោក​ស្រី Merkel ​ថា​បាន​បំផ្លាញ​ប្រទេស​អាល្លឺម៉ង់​ដោយ​សារ​ការ​អនុញ្ញាត​ឲ្យ​ជន​ភៀស​ខ្លួនស៊ីរី​រាប់​ពាន់​នាក់​ចូល​ទៅ​ក្នុង​ប្រទេស​នេះ។

វាជា​ជំនួប​លើក​ទី​១​ រវាង​មេដឹកនាំ​ទាំង​២​ នៃ​ប្រទេស​លោក​ខាង​លិច​ដែល​មាន​ឥទ្ធិ​ពល​ខ្លាំង​បំផុតរបស់​ពិភពលោក ​ចាប់​តាំង​ពី​លោក​ ដូណាល់ ​ត្រាំ​ ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ហើយ​ជំនួប​នេះ​អាច​ជួយ​រៀប​ចំ​អនាគត​នៃ​សម្ព័ន្ធ​មិត្ត​ឆ្លង​កាត់​មហា​សមុទ្រ​អាត្លង់ទិក​នេះ។

លោក​ និង​ លោក​ស្រី​ ហាក់​ដូចជា​មិន​មាន​ការ​ចុះ​សម្រុង​គ្នា​ចាប់​តាំងពី​បេក្ខជន​ប្រធានា​ធិបតី​ដូណាល់ ត្រាំ​ បាន​ចោទ​ប្រកាន់​លោកស្រី ​Merkel​ ពីការ​បំផ្លាញ​ប្រទេស​អាល្លឺម៉ង់ ​ហើយ​និង​ប្រទេស​ផ្សេង​ទៀត​នៅ​អឺរ៉ុប​ដោយ​គោល​នយោបាយ​ជន​អន្តោ​ប្រវេសន៍​សេរី ​ការ​និយាយ​អាក្រក់​ពី​អង្គការ​អូតង់​ និងការ​និយាយ​បង្ហើប​ពី​សង្គ្រាម​ពាណិជ្ជកម្ម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG