ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ការ​ទូត​កំពូល​របស់​ស.រ.អា.​និង​អ៊ីរ៉ង់​ពិភាក្សា​ពី​បញ្ហា​ស៊ីរី យេម៉ែន និង​អ៊ីរ៉ង់


លោក​រដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា.​ John Kerry (រូប​ឆ្វេង) ជួប​ជាមួយ​លោក Mohammad Javad Zarif ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​ នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សហប្រជាជាតិ​ កាលពី​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥។
លោក​រដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា.​ John Kerry (រូប​ឆ្វេង) ជួប​ជាមួយ​លោក Mohammad Javad Zarif ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​ នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សហប្រជាជាតិ​ កាលពី​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥។

ស.រ.អា.​ឃើញ​មាន​ «ឱកាស​ធំ» មួយ​នៅ​ក្នុង​កិច្ចចរចា​ខាង​ការទូត​នៅ​ឯ​អ.ស.ប.​ ដើម្បី​បញ្ចប់​ការ​បង្ហូរឈាម​នៅក្នុង​ប្រទេស​ស៊ីរី​ និង​ប្រទេស​យេម៉ែន (Yemen) និង​ធ្វើ​ឱ្យ​មាន​ការ​ជឿនលឿន​ឆ្ពោះ​ទៅ​កាន់​ការ​ធ្វើ​ឱ្យ​មាន​សន្តិភាព​នៅ​ទីនោះ។

លោក​រដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា.​ John Kerry បាន​វាយតម្លៃ​ប្រកប​ដោយ​សុទិដ្ឋិនិយម​នៅ​ក្រោយ​កិច្ចចរចា​របស់​លោក​នៅ​ក្នុង​បុរី​ញូវយ៉ក​កាលពី​ថ្ងៃសៅរ៍​ជាមួយ​លោក Mohammad Javad Zarif ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​អ៊ីរ៉ង់​នៅ​មុន​ការ​បើក​ការ​ជជែក​ដេញដោល​គ្នា​នៅ​ក្នុង​មហាសន្និបាត​ប្រចាំ​ឆ្នាំ​របស់​អ.ស.ប.​នៅ​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ។​

លោក Kerry បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​យល់​ឃើញ​ថា​ សប្តាហ៍​នេះ​ជា​ឱកាស​ធំ​មួយ​សម្រាប់​ប្រទេស​មួយ​ចំនួន​បំពេញ​មុខ​នាទី​សំខាន់​មួយ​ក្នុង​ការ​ខិតខំ​ព្យាយាម​ដោះស្រាយ​បញ្ហា​ពិបាកៗ​ខ្លះ​នៅ​ក្នុង​ភូមិភាគ​មជ្ឈឹម​បូព៌ា។ ​យើង​ត្រូវការ​ធ្វើ​ឱ្យ​មាន​សន្តិភាព ​និង​វិធី​ទៅ​មុខ​មួយ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ នៅ​ក្នុង​ប្រទេស​យេម៉ែន​ និង​ក្នុង​តំបន់​នោះ​ទាំង​មូល»។

លោក Kerry បាន​មាន​ប្រសាសន៍​ថា លោក​មាន​ជំនឿ​ថា​មាន​ឱកាស​ «ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ការ​ជឿនលឿន» នៅ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​នៅ​ក្នុង​កិច្ចចរចា​នៅ​ខាង​ក្រៅ​ការ​ប្រជុំ​របស់​អ.ស.ប.។

លោក​ Zarif បាន​មាន​ប្រសាសន៍​ថា​ លោក​គ្រោង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អនុវត្ត​ពេញ​លេញ​នៃ​កិច្ចព្រមព្រៀង​បរមាណូ​រវាង​ប្រទេស​អ៊ីរ៉ង់ ​និង​ប្រទេស​មហាអំណាច​ពិភពលោក​ដោយ​មាន​រួម​បញ្ចូល​ទាំង​ស.រ.អា.​ផង​ដែរ៕

XS
SM
MD
LG