ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧត្តម​សេនីយ៍​កំពូល​អាមេរិក​​សន្យា​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​តូក្យូ​ដើម្បី​ពង្រឹង​វិស័យ​ការពារ​ប្រទេស


ឧត្តម​សេនីយ៍ Joseph Dunford (ឆ្វេង) ​នាយ​អគ្គ​សេនាធិការ​​ចម្រុះ​របស់​អាមេរិក ចាប់​ដៃ​ជា​មួ​យលោក​ Shinzo Abe នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ នៅ​គេហដ្ឋាន​របស់​លោក Abe ក្នុង​ទីក្រុង​តូក្យូ។
ឧត្តម​សេនីយ៍ Joseph Dunford (ឆ្វេង) ​នាយ​អគ្គ​សេនាធិការ​​ចម្រុះ​របស់​អាមេរិក ចាប់​ដៃ​ជា​មួ​យលោក​ Shinzo Abe នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ នៅ​គេហដ្ឋាន​របស់​លោក Abe ក្នុង​ទីក្រុង​តូក្យូ។

លោក​ឧត្តម​សេនីយ៍​កំពូល​សហរដ្ឋ​អាមេរិក​ និង​លោករដ្ឋ​មន្រ្តីការ​ពារ​ប្រ​ទេស​ជប៉ុន​បាន​ព្រម​ព្រៀង​គ្នា​ដើម្បី​ធ្វើ​ការ​ជាមួយ​គ្នាដើម្បី​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​កាំ​ជ្រួច​មីស៊ីល​នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​តូក្យូ​បាន​ប្រកាស​ថា ​ពួកគេ​នឹងបង្ហាញ​នូវ​ប្រព័ន្ធ​កាំជ្រួច​ Aegis Ashore ​ដែល​តាំង​នៅ​លើ​ដី​ដើម្បី​បន្ថែម​ការការពារ​ប្រ​ឆាំង​នឹង​ការគំរាម​កំហែងដោយ​កាំជ្រួច​របស់ប្រទេស​កូរ៉េខាង​ជើង។

លោក​ឧត្តម​សេនីយ៍ ​Joe Dunford ​នាយ​អគ្គ​សេនាធិការចម្រុះ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ដ៏​តូច​មួយ​នៅ​ក្នុង​ទីក្រុង​តូក្យូ​ថា ជំ​នួប​របស់​លោក​ជាមួយ​ឧត្តមនាវី ឯក​ Katsutoshi Kawano ​និង​នាយករដ្ឋ​មន្រ្តី ​Shinzo Abe ​បាន​បញ្ជាក់​ឡើង​វិញនូវ​ការទាក់​ទង​ដ៏​អស្ចារ្ស​រវាង​យោធាសហរដ្ឋ​អាមេរិក​និង​ជប៉ុន។

លោក​ឧត្តមសេនីយ៍​ Dunford បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ប្រទេស​ជប៉ុន​បន្ទាប់​ពី​ការ​ចរចា​ជាមួយ​ពួក​មេដឹកនាំ​ចិននៅ​ក្នុង​ទីក្រុង​ប៉េកាំង​ហើយ​និង​មេដឹក​នាំកូរ៉េខាង​ត្បូង​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​នៅ​ដើម​សប្តាហ៍​នេះ។ លោក​ឧត្តមសេនីយ៍​មាន​ប្រសាសន៍​ទៀត​ថា ​លោក​បាន​ស្នើរ​ផ្តល់​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ជប៉ុន Abe នូវ​ទស្សនៈ​វិស័យ​ខ្លះ​ដើម្បី​ជ្រើសរើស​ក្នុង​អំឡុង​នៃ​ទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ ខណៈ​នោះ​ដែរ​ក៏​ផ្តោត​លើ​បញ្ហា​ប្រទេស​កូរ៉េខាង​ជើង​ហើយ​និង​កិច្ច​ខំ​ប្រឹង​ប្រែង​ត្រី​ភាគី​គឺ​យោធា​សហរដ្ឋ​អាមេរិក ​ជប៉ុន​ និងកូរ៉េខាង​ត្បូង​ដែល​ចាំបាច់​ធ្វើ​ការ​ដោះស្រាយ​ការ​គម្រាម​កំហែង​នេះ។

លោក​ឧត្តមសេនីយ៍ Dunford បានពន្យល់​ថា៖ «ខ្ញុំ​គិត​ថា ការណ៍​នេះ​មាន​សារៈ​សំខាន់​ដល់​សម្ព័ន្ធ​មិត្ត​និង​មិត្ត​ភ័ក្រ្ត​របស់​យើង​ដែល​បាន​បង្ហាញ​នូវ​តម្លាភាព ដូច្នេះ ​ខ្ញុំ​ចង់​ឲ្យ​លោក​ ​អ្នក​ដឹង​ពី​លក្ខណៈ​នៃ​ការ​សន្ទនា​នៅ​ក្នុង​ប្រទេស​ចិន‍»។

កាំជ្រួច ​Aegis Ashore​ នឹង​ផ្តល់​នូវប្រព័ន្ធ​ការពារ​កាំជ្រួច​មីស៊ីល​បាញ់​ពី​ដី​ទៅ​អាកាសបន្ថែម​នៅ សម្រាប់​ប្រទេស​ជប៉ុនដែល​សម្បូរ​ទៅ​ដោយ​កោះ​នោះ៕

XS
SM
MD
LG