ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ប៉ូលិស​៣​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ក្នុង​ទីក្រុង Baton Rouge សហរដ្ឋអាមេរិក


មន្រ្តី​ប៉ូលិស​កំពុង​យាម​ល្បាត​ច្រក​ចូល​បន្ទប់​សង្រ្គោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ Our Lady Of The Lake កន្លែង​ដែល​មន្រ្តី​ប៉ូលិស​ត្រូវ​បាន​នាំ​មក​នៅ​ក្រុង​ Baton Rouge កាល​ពី ថ្ងៃទី ១៧ កក្កដា ២០១៦។
មន្រ្តី​ប៉ូលិស​កំពុង​យាម​ល្បាត​ច្រក​ចូល​បន្ទប់​សង្រ្គោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ Our Lady Of The Lake កន្លែង​ដែល​មន្រ្តី​ប៉ូលិស​ត្រូវ​បាន​នាំ​មក​នៅ​ក្រុង​ Baton Rouge កាល​ពី ថ្ងៃទី ១៧ កក្កដា ២០១៦។

អតីត​ទាហាន​ជើង​ទឹក​អាមេរិក​ម្នាក់​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ថា ជា​ខ្មាន់កាំភ្លើង​ដែល​បាន​បាញ់សម្លាប់​មន្ត្រី​ប៉ូលិស​៣​នាក់ និង​ធ្វើ​ឲ្យ​របួស​៣​នាក់​ទៀត​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ នៅ​ក្នុង​ទីក្រុង Baton Rouge រដ្ឋ Louisiana ដែល​ទីនោះ​គឺ​ជា​ទីក្រុង​មួយ​ដែល​ទើប​តែ​កើត​មាន​ហេតុការណ៍​ប៉ូលិស​បាញ់​សម្លាប់​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​កាល​ពី​ដើម​ខែ​នេះ។ ​

មន្ត្រី​យោធាឈ្មោះ Gavin Long ដែល​បាន​រស់​នៅ​ក្នុង​ទីក្រុង Kansas រដ្ឋ Missouri គឺ​ជា​ខ្មាន់​កាំភ្លើង​ដែល​បាន​បិទមុខ និង​បាន​បើក​ការបាញ់​ប្រហារ​ទៅ​លើ​ប៉ូលិស​ដោយ​ប្រើប្រាស់​កាំភ្លើង​វែង ​នៅ​ក្នុង​ថ្ងៃ​ខួប​កំណើត​គម្រប់​២៩​ឆ្នាំ​របស់​គេ ។ ជន​នេះ​បាន​បម្រើការងារ​នៅ​ក្នុង​ជួរ​ទាហានជើង​ទឹក​ចាប់​ពី​ឆ្នាំ​២០០៥​ដល់​ឆ្នាំ​២០១០។ ឈ្មោះ Long នេះ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ឆ្នាំ​២០០៨​និង​២០០៩​ផង​ដែរ។ ​

នៅ​ក្នុង​សារ​មួយ​ដែល​ជន​នេះ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter កាល​ពី​ថ្ងៃ​ទី​១៣​ខែ​កក្កដា​នេះ មាន​សេចក្តីថា «តើ​អ្នក​ក្រោកឈរ​ឡើងដល់​កម្រិត​ណា ទើប​ប្រជាជន​ដែល​ក្លាយ​ជា​ជនជាតិដើម​អាមេរិកមិន​ផុត​ពូជ?»។

ពេល​ខ្លះ សារ​ដែល​រូប​គេ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​បាន​ពិពណ៌នា​ថា​អំពើ​ហិង្សា​គឺ​ជា​ដំណោះ​ស្រាយ​ចំពោះ​អ្វី​ដែល​រូប​គេ​បាន​មើល​ឃើញ​ថា​ជា​ការគាប​សង្កត់​ទៅ​លើ​ប្រជាពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក៕

XS
SM
MD
LG