ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ចោទ​ប្រកាន់​ជនសង្ស័យ​បី​នាក់​ពីបទ​បាញ់​សម្លាប់​អ្នក​កាសែត


​ជន​សង្ស័យ​​ទាំង​បី​នាក់ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​បទចោទ​ប្រកាន់​ថា បាន​សម្លាប់​លោក តាំង ទ្រី ជា​អ្នកកាសែត និង​ជា​សមាជិក​នៃ​សមាគម​សារ​ព័ត៌មាន​ខ្មែរ​អ្នក​ប្រជាធិបតេយ្យ​​នៅ​ថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០១៤។ ពី​ឆ្វេង​ទៅ​ស្តាំ គឺ ឡា ណារ៉ុង ខឹម ភក្តី និង​ពិន ហ៊ាង។ (រូបថត៖ សមាគម​សារ​ព័ត៌មាន​ខ្មែរ​អ្នក​ប្រជា​ធិបតេយ្យ​)
​ជន​សង្ស័យ​​ទាំង​បី​នាក់ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​បទចោទ​ប្រកាន់​ថា បាន​សម្លាប់​លោក តាំង ទ្រី ជា​អ្នកកាសែត និង​ជា​សមាជិក​នៃ​សមាគម​សារ​ព័ត៌មាន​ខ្មែរ​អ្នក​ប្រជាធិបតេយ្យ​​នៅ​ថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០១៤។ ពី​ឆ្វេង​ទៅ​ស្តាំ គឺ ឡា ណារ៉ុង ខឹម ភក្តី និង​ពិន ហ៊ាង។ (រូបថត៖ សមាគម​សារ​ព័ត៌មាន​ខ្មែរ​អ្នក​ប្រជា​ធិបតេយ្យ​)

តុលាការ​ខេត្ត​ក្រចេះ​នៅ​ថ្ងៃ​អង្គារនេះ​ បាន​សម្រេចចោទ​ប្រកាន់​ជា​ផ្លូវការ​ទៅ​លើ​ជន​ជាប់ចោទចំនួន​៣​នាក់ពី​បទ៖​ ​សង្ស័យ​ថា​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​អ្នក​កាសែត​ក្នុង​ស្រុក​ម្នាក់​កាល​ពី​ថ្ងៃ​អាទិត្យ។​

លោក តាំង ទ្រី ជា​អ្នកកាសែត និងជា​សមាជិក​សមាគម​សារព័ត៌មាន​ខ្មែរ​អ្នក​ប្រជា​ធិបតេយ្យ ត្រូវ​បាន​ជន​ដៃ​ដល់​បាញ់​ដោយ​កាំភ្លើង​ខ្លី​មួយ​គ្រាប់​ចំ​ថ្ងាស​បណ្តាល​ ឱ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ នៅ​ថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០១៤។ (រូបថត៖ សមាគម​សារ​ព័ត៌មាន​ខ្មែរ​អ្នក​ប្រជា​ធិបតេយ្យ​)
លោក តាំង ទ្រី ជា​អ្នកកាសែត និងជា​សមាជិក​សមាគម​សារព័ត៌មាន​ខ្មែរ​អ្នក​ប្រជា​ធិបតេយ្យ ត្រូវ​បាន​ជន​ដៃ​ដល់​បាញ់​ដោយ​កាំភ្លើង​ខ្លី​មួយ​គ្រាប់​ចំ​ថ្ងាស​បណ្តាល​ ឱ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ នៅ​ថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០១៤។ (រូបថត៖ សមាគម​សារ​ព័ត៌មាន​ខ្មែរ​អ្នក​ប្រជា​ធិបតេយ្យ​)

លោក តាំង ទ្រី​ អាយុ​៤៨​ឆ្នាំ​ជា​សមាជិក​សមាគម​សារ​ព័ត៌មាន​ខ្មែរ​អ្នក​ប្រជា​ធិបតេយ្យ​ ត្រូវ​បាន​ជន​ដៃ​ដល់​បាញ់​ដោយ​កាំភ្លើង​ខ្លី​មួយ​គ្រាប់​ចំ​ថ្ងាស​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ។

មន្ត្រី​ប៉ូលិស​បាន​ឲ្យដឹង​ថា ​ហេតុ​ការណ៍​នៃ​ការ​បាញ់​សម្លាប់​អ្នក​កាសែត​នេះ​ បាន​កើត​មាន​ឡើង​នៅ​ចំណុច​ត្រពាំង​ត្រាច​ ភូមិ​ខ្សឹម​ក្រៅ​ ឃុំ​ខ្សឹម​ ស្រុក​ស្នួល​ ខេត្ត​ក្រចេះ។​

ជន​សង្ស័យ​មាន​គ្នា​ចំនួន​៣​នាក់​ដែល​បាន​ប្រើ​ប្រាស់​រថយន្ត​ប្រភេទ ​Luxus 470​ ជា​មធ្យោបាយ​ក្នុង​ការ​ធ្វើ​សកម្មភាព។

ជន​សង្ស័យ​ដែល​ត្រូវ​បាន​ប៉ូលិស​ផ្តល់​អត្តសញ្ញាណ​នោះ​មាន​ឈ្មោះ​ ឡា ណារ៉ុង​ អាយុ​៣២​ឆ្នាំ​ ជា​អតីត​មន្ត្រី​យោធា​ខេត្ត​មណ្ឌល​គីរី​ ឈ្មោះ​ខឹម ភក្តី​ អាយុ​២៧​ឆ្នាំ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ផ្នែក​អន្តរាគមន៍​ដែល​ជាម្ចាស់​កាំភ្លើង​ខ្លី​ និង​ជនសង្ស័យ​ទី​៣​ឈ្មោះ​ពិន ហ៊ាង​ អាយុ​៣១​ឆ្នាំ​ជាអ្នក​បើក​បរ​រថយន្ត។​

លោក​ធុច បច្ចសន្តិភាព​ ព្រះរាជ​អាជ្ញា​រង​ខេត្ត​ក្រចេះ​មាន​ប្រសាសន៍​ថា​ លោក​ឡា ណារ៉ុង ​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​ឃាតកម្ម​ និង​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ ​ខឹម ភក្តី​ត្រូវ​បាន​ចោទ​ប្រកាន់ពីបទ​ផ្សំ​គំនិត​ក្នុង​អំពើ​ឃាតកម្ម​ ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​ និង​ធ្វេស​ប្រហែស​ក្នុង​ការ​គ្រប់​គ្រង​អាវុធ​ជាតិ​ផ្ទុះ​ ចំណែក​ឯលោក​ពិន ហ៊ាង​ត្រូវ​បាន​ចោទ​ប្រកាន់​ចោទ​ពី​បទ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ និង​ពីបទមិន​ប្តឹង​បរិហារ​បទ​ឧក្រិដ្ឋ​បទ​មជ្ឃឹម​ដោយ​អ្នក​រាជការ​សារធារណៈ​ជាអាទិ។

លោក​បាន​បញ្ជាក់​ថា​ តាម​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ថ្មី​និង​ច្បាប់​ស្តីពីការ​គ្រប់​គ្រង​អាវុធ​ជាតិ​ផ្ទុះ ​បើ​សិន​តុលាការ​ការ​រក​ឃើញ​ថា​ មាន​ទោស​កំហុស​ ជនជាប់​ចោទ​ទាំង​បី​នាក់​អាច​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​១៥​ឆ្នាំ។​

លោក​និយាយ​ថា៖​ «ពាក់​ព័ន្ធ​យើង​ស្រាវ​ជ្រាវ​តាម​អង្គហេតុ​និង​យោង​តាម​សាក្សី​បំភ្លឺ ​វាមាន​ភាព​ស៊ី​សង្វាក់​គ្នា​យ៉ាង​ម៉េច។​ ​យើង​ចោទ​ទៅ​តាម​ភស្តុតាង​ដែល​ដាក់​បន្ទុក»។

លោក​សុខ សុវណ្ណ​ ប្រធាន​សមាគម​សារ​ព័តមាន​ខ្មែរ​អ្នក​ប្រជាធិបតេយ្យ​មាន​ប្រសាសន៍​សារទរ​ចំពោះ​ចំណាត់​វិធាន​ការ​របស់​តុលាការ ​ក៏​ប៉ុន្តែ​លោក​ជំរុញ​ឲ្យតុលាការ​បន្ត​ស្វែង​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ។​

លោក​និយាយ​ថា៖​ «តុលាការ​មេត្តា​ដាក់ទោស​ទៅ​តាមច្បាប់​ ពី​ព្រោះ​ច្បាប់​របស់​យើង​មាន​ហើយ។​ ​ការ​សម្លាប់​មនុស្ស​ និង​ការ​ផ្សំ​គំនិត​គ្នា​គឺ​មាន​ទោស​ប៉ុន្មានៗ​ ​មិន​ត្រូវ​លើក​លែង​ឲ្យជន​ល្មើស​ហ្នឹង​ទេ​ ​ដើម្បី​ឲ្យអ្នក​ផ្សេងៗ​ទៀត​កុំ​ឲ្យយក​តម្រាប់​តាម​របៀប​ហ្នឹង»។​

សំណុំ​រឿង​បាញ់​សម្លាប់លោក​តាំង ទ្រី​ត្រូវ​បាន​តំណាង​អយ្យការ​ខេត្ត​ក្រចេះ​បញ្ចប់​ការ​ស៊ើប​សួរ​ និង​បាន​សម្រេចចោទ​ប្រកាន់​ជាផ្លូវ​ការ​ហើយ​ ហើយ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​នឹង​បញ្ជូន​ទៅ​ឲ្យចៅ​ក្រប​ស៊ើប​សួរ​ដើម្បី​សម្រេច ថា​តើ​នឹង​ចេញ​ដីកា​ឃុំ​ខ្លួន​ឬ​មួយ​យ៉ាងណា។​

លោក ​រស់ សាមឺឌី​ ចៅក្រម​ស៊ើប​សួរ​ មាន​ប្រសាសន៍​ថា​ លោក​មិន​ទាន់​បាន​ទទួល​សំណុំ​រឿង​នេះ​នៅ​ឡើយ​ទេ៕​

XS
SM
MD
LG