ញូវយ៉ក —
ប្រទេសកម្ពុជាទទួលបានរូបចម្លាក់ទីបីពីសហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះដែលជាការព្រមព្រៀងប្រគល់ដោយស្ម័គ្រចិត្តពីសារមន្ទីរ Norton Simon។
បដិមា ដែលមានឈ្មោះថា ភឹម (ភាសាអង់គ្លេសហៅថា Bhima) ត្រូវបានលោកឧបនាយករដ្ឋមន្ត្រីសុខ អាន ចុះហត្ថលេខានៅទីក្រុងញូវយ៉កទទួលយកពីលោក Walter W. Timoshuk ប្រធានសារមន្ទីរ Norton Simon និងលោកស្រី Stephanie R. Villasenor លេខាធិការនៃមូលនិធិសិល្បៈNorton Simon។ សារមន្ទីរNorton Simon ស្ថិតនៅក្នុងក្រុងប៉ាសាឌីណា (Pasadena) រដ្ឋកាលីហ្វ័ញ៉ា។
រូបចម្លាក់អ្នកចម្បាំងធ្វើពីថ្មភក់មានកម្ពស់ជាង១ម៉ែត្រត្រូវបានដាក់តាំងនៅឯសារមន្ទីរ Norton Simonតាំងពីចុងទសវត្សរ៍១៩៧០។ ភឹម គឺជាតួអង្គអ្នកក្លាហាននៅក្នុងរឿងមហាភារតៈ។
កាលពីថ្ងៃពុធ កម្ពុជាក៏បានទទួលយករូបចម្លាក់ក្នុងសតវត្សរ៍ទី១០ចំនួនពីរទៀតដែលត្រូវបានលួចចេញក្នុងអំឡុងពេលមានសង្គ្រាមក្នុងទសវត្សរ៍១៩៧០ ហើយនេះគឺជាការបញ្ចប់នូវរឿងក្តីទាមទារកម្មសិទ្ធិកម្រិតអន្តរជាតិដោយចំណាយពេលយ៉ាងខ្លី។
រូបចម្លាក់ទីមួយគឺរូបអ្នកចម្បាំង ទុរយោធន៍ (Duryodhana) ដែលរដ្ឋអាជ្ញាសហរដ្ឋអាមេរិកបានប្តឹងយកពីសារមន្ទីរ Sotheby មកឱ្យកម្ពុជាវិញ ហើយរូបចម្លាក់ទីពីរគឺបដិមា ពលរាម (Balarama) ដែលជារូបសាក្សីម្នាក់ក្នុងជម្លោះរវាងទុរយោធន៍ និងភឹម (Bhima)។ បដិមានេះត្រូវបានសារមន្ទីរ Christie’s ប្រគល់ជូនវិញដោយស្ម័គ្រចិត្តដែរ។
រូបចម្លាក់ទាំងនេះត្រូវបានលួចចេញពីប្រាសាទចិនក្នុងតំបន់ប្រាសាទកោះកេរនៃប្រទេសកម្ពុជា។
នៅក្នុងពិធីទទួលយកជាផ្លូវការដាច់ដោយឡែកចំនួនពីរក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ លោក សុខ អាន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីបានប្រកាសអំពាវនាវឱ្យអ្នកប្រមូលទិញដទៃទៀតប្រគល់រូបចម្លាក់ដែលសេសសល់ឱ្យកម្ពុជាវិញ។
លោកបានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវដល់សារមន្ទីរនិងអ្នកប្រមូលទិញស្នាដៃសិល្បៈនៅជុំវិញពិភពលោកឱ្យយកគំរូតាមក្នុងការប្រគល់ត្រឡប់មកវិញនូវបេតិកភណ្ឌដែលត្រូវលួចចេញមកឱ្យម្ចាស់កម្មសិទ្ធិស្របច្បាប់វិញដើម្បីជាផ្នែកមួយនៃយុទ្ធនាការពិភពលោកដើម្បីការពារបេតិកភណ្ឌវប្បធម៌។
បដិមាទុរយោធន៍ត្រូវបានគេដឹងថាត្រូវគេលួចចេញពីប្រាសាទចិននៃតំបន់ប្រាសាទកោះកេរក្នុងឆ្នាំ១៩៧២។ សារមន្ទីរលក់ដេញថ្លៃវត្ថុបុរាណឈ្មោះ Sotheby’s បានព្យាយាមលក់ដេញថ្លៃរូបចម្លាក់នេះក្នុងឆ្នាំ២០១១ ប៉ុន្តែត្រូវបានដកចេញវិញតាមការតវ៉ារបស់កម្ពុជាហើយរដ្ឋអាជ្ញារបស់សហរដ្ឋអាមេរិកប្រចាំតំបន់ភាគខាងត្បូងទីក្រុងញូវយ៉ក បានចាប់ផ្តើមសំណុំរឿងទាមទារមកឱ្យកម្ពុជាវិញ។
លោក Preet Bharara រដ្ឋអាជ្ញាបានប្រកាសក្នុងពិធីប្រគល់ជាផ្លូវការថា ការណ៍ដែលសហរដ្ឋអាមេរិកបើកសំណុំរឿងទាមទាររូបចម្លាក់ទុរយោធន៍មកឱ្យកម្ពុជាវិញគឺជាការបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការលុបបំបាត់ការលួចស្នាដៃសិល្បៈនិងវត្ថុបុរាណ។
លោកបានបន្ថែមថា៖ «មនុស្សគ្រប់រូបដែលប្រមូលទិញនិងចូលចិត្តសិល្បៈត្រូវតែចូលរួមចំណែកធ្វើជាផ្នែកមួយនៃដំណោះស្រាយ គឺមិនត្រូវបង្កើតបញ្ហាទេ។ ហើយជាការសង្ឃឹមរបស់ខ្ញុំថាគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងពិភពសិល្បៈត្រូវតែយកចិត្តទុកដាក់តាមដាន ត្រូវតែលើកកម្ពស់ដើម្បីគាំទ្រ ធ្វើទង្វើត្រឹមត្រូវក្នុងការសងវត្ថុបុរាណទៅម្ចាស់ដើមគេវិញ។
ជ័យជម្នះលើសំណុំរឿង Sotheby’s បាននាំឱ្យមានការប្រគល់រូបចម្លាក់ដែលជាដៃគូប្រយុទ្ធមកកម្ពុជាវិញដែរ ដែលនេះជាអ្វីដែលលោក George Papagiannis នៃអង្គការយូណេស្គូហៅថាជាជំងឺឆ្លងមួយ។
លោក Mark Porter ប្រធានសារមន្ទីរដេញថ្លៃ Christie's បានថ្លែងក្នុងពិធីប្រគល់រូបចម្លាក់ ពលរាម (Balarama) ថា សារៈមន្ទីរនេះព្យាយាមទាក់ទងជាមួយភាគីពាក់ព័ន្ធទាំងអស់ដើម្បីធ្វើការងារជោគជ័យឱ្យកម្ពុជា ហើយវាជាពេលវេលាមួយសមស្របសម្រាប់រូបចម្លាក់ខ្មែរវិលត្រឡប់ទៅប្រទេសវិញ ហើយបន្ទាប់ពីបំពេញនាទីជាអ្នកផ្សព្វផ្សាយវប្បធម៌នៅទូទាំងពិភពលោកជាង៤០ឆ្នាំមកនេះ។
លោក សុខ អាន បញ្ជាក់ថាបដិមាទាំងនេះនឹងទៅដល់ប្រទេសកម្ពុជាវិញនៅដើមខែមិថុនា៕