ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះរាជា​ថៃ​បាន​ដក​ហូត​គ្រឿង​ឥស្សរិយយស​ពី​​អតីត​នាយក​រដ្ឋមន្ត្រី​តាក់​ស៊ីន​ ស៊ីណាវ៉ាត្រា


រូបឯកសារ៖ លោក តាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ ក្នុង​បទ​សម្ភាសន៍​នៃ​សារព័ត៌មាន​កាល​ពី​ឆ្នាំ ​២០១៦។
រូបឯកសារ៖ លោក តាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ ក្នុង​បទ​សម្ភាសន៍​នៃ​សារព័ត៌មាន​កាល​ពី​ឆ្នាំ ​២០១៦។

ឯកសារ​មួយ​ត្រូវ​បោះពុម្ពផ្សាយ​ កាល​ពី​ថ្ងៃ​សៅរ៍ ​នៅ​ក្នុង​ទស្សនាវដ្តី​វាំង ​បង្ហាញ​ថា​ ព្រះរាជា​ Maha Vajirakongkorn ​នៃ​ប្រទេស​ថៃ​ បានដក​ហូត​មក​វិញ​នូវ​គ្រឿង​ឥស្សរិយយស ​ដែល​ព្រះរាជា​ថៃ​បាន​បំពាក់​ឱ្យអតីត​នាយក​រដ្ឋមន្ត្រី​ តាក់ ស៊ីន ស៊ីណាវ៉ាត្រា​ ដែល​បាន​ត្រូវ​បណ្តេញ​ចេញ​ពី​តំណែង។

បទ​បញ្ជា​របស់​ព្រះរាជា​ថៃ​អង្គ​នេះ​បាន​ធ្វើ​ឡើង​ជិត​មួយ​សប្តាហ៍ ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ដ៏​មាន​ជម្លោះ​មួយ​ដែល​នៅ​ក្នុង​នោះ​គណបក្ស​នយោបាយ​មួយ​លម្អៀង​ទៅ​ខាង​លោក​ តាក់​ ស៊ីន​ កំពុង​ស្វះ​ស្វែង​បង្កើត​ «រណសិរ្ស​ប្រជាធិបតេយ្យ» ​មួយ​ប្រឆាំង​នឹង​គណបក្ស​មួយ​ ដែល​ចង់​រក្សា​ទុក​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ ​កាលពី​ឆ្នាំ ២០១៤​ ឱ្យ​កាន់​អំណាច​តទៅ​ទៀត។

ឯកសារ​នៅ​ក្នុង​ទស្សនាវដ្តី​វាំង​នេះ​បាន​និយាយ​ថា ​សកម្មភាពរបស់​ព្រះរាជា​បាន​ធ្វើ​ឡើង​ ដោយសារ​សាលក្រម​ថា​ លោក តាក់ ស៊ីន​ មាន​ទោស​នៅ​ក្នុង​ករណី​ពុក​រលួយ​មួយ​កាល​ពី​ឆ្នាំ ​២០០៨​ ហើយ​លោក​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ប្រទេស​ដែល​ជា​អាកប្បកិរិយា​មិន​សមរម្យ​ខ្លាំង»​ នេះ​បើ​តាម​ការ​ចែង​ក្នុង​ទស្សនាវដ្តី​នេះ។

កាល​ពីថ្ងៃ​សៅរ៍​មុន ​ព្រះរាជា​នៃ​ប្រទេស​ថៃ​ក៏​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​ប្រកប​ដោយ​អាថ៌​កំបាំង​ និង​ដែល​គេ​បាន​រំពឹង​ថា ​ធ្វើ​ឡើងនៅ​ពេល​ល្ងាច​មុន​ថ្ងៃ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី ​២៤​ ខែ​មីនា​ ដោយ​ទ្រង់​បាន​រំលឹក​ដល់​អត្ថាធិប្បាយ​មួយ​ធ្វើ​ឡើង​ដោយ​ព្រះ​សព​ព្រះបិតា​ព្រះ​អង្គ​អំពី​សេចក្តី​ត្រូវ​ការ​ដាក់​ «ពួក​មនុស្ស ល្អៗ»​ ឱ្យ​កាន់​អំណាច​និង​បញ្ចៀស​កុំ​ឱ្យ​ពួក​មនុស្ស​អាក្រក់ៗ​...បង្កើត​ចលាចល»៕

XS
SM
MD
LG