ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​បញ្ជូន​ជនជាតិ​​​អ៊ុយហ្គ័រ​ប្រហែល​១០០​នាក់​ទៅ​​ចិន ទោះ​បីជា​មាន​ការ​តវ៉ា


ជនជាតិ Uighurs នៅ​ខេត្ត Xinjiang ប្រទេស​ចិន។ ថៃ​បញ្ជូន​ជនជាតិ​​​ Uighur ​ប្រហែល​១០០​នាក់​ទៅ​​ចិន ទោះ​បីជា​មាន​ការ​តវ៉ា។
ជនជាតិ Uighurs នៅ​ខេត្ត Xinjiang ប្រទេស​ចិន។ ថៃ​បញ្ជូន​ជនជាតិ​​​ Uighur ​ប្រហែល​១០០​នាក់​ទៅ​​ចិន ទោះ​បីជា​មាន​ការ​តវ៉ា។

ប្រទេស​ថៃ​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ជន​អន្តោប្រវេសន៍​ ដែល​ជា​ជនជាតិ​ភាគតិចអ៊ុយហ្គ័រ (Uighur) ​ប្រហែល​១០០​នាក់​ទៅ​ប្រទេស​ចិន ទី​ដែល​ក្រុមសិទ្ធិ​មនុស្ស​ព្រមាន​ថា ពួកគេ​អាច​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ។​

ក្រុម​ជនជាតិ​ភាគតិច​និយាយ​ភាសា​ Turkic​ នេះ​បាន​ត្អូញត្អែរយូរ​ហើយ​អំពីការ​រើសអើង​នៅប្រឆាំង​ខ្លួន​ក្នុង​តំបន់ Xinjiang ​ក្នុងប្រទេស​ចិន។ ​ជនជាតិ​ភាគតិចអ៊ុយហ្គ័រ​ ​ជាច្រើន​បានភៀសខ្លួន​ពីតំបន់​នេះ។​ ពួកគេ​ជាច្រើន​បានធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ ​រួមមាន​ប្រទេស​ថៃ ដែល​ពួកគេ​ត្រូវចាប់​ឃុំឃាំង​ជា​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់។

លោក​ឩត្តមសេនីយ៍​ Verachon Sukhonthapatipak ​អ្នក​នាំពាក្យ​រដ្ឋាភិបាលប្រទេស​ថៃ​ និយាយ​នៅ​ថ្ងៃព្រហស្បតិ៍​នេះថា ​ ជន​អន្តោ​ប្រវេសន៍អ៊ុយហ្គ័រទាំង​នេះត្រូវ​ឃុំឃាំង​ជាង​មួយ​ឆ្នាំ​មកហើយ។ ​លោក​និយាយ​ថា​ជន​អន្តោ​ប្រវេសន៍​ទាំងនេះ​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ​ ​ព្រោះ​ពួក​គេជា​ជនជាតិចិន។​ មនុស្ស​ប្រហែល​១៧០​នាក់​ទៀត​ជា​ជនជាតិ​តួកគី ​ហើយ​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​តួកគី​វិញ។ លោក​និយាយ​ថា ប្រទេស​ថៃ​បាន​ទទួល​ការធានា​ពីរដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា ​ពួកគេ​នឹង​មិន​មាន​គ្រោះ​ថ្នាក់​ទេ​ តែក្រុម​សិទ្ធិ​មនុស្ស​ជា​ច្រើន​មិន​យល់​ស្រប​ឡើយ៕

XS
SM
MD
LG