ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ទេសចរណ៍​ថៃ​ថា ភ្ញៀវ​ទេសចរ​បរទេស​មាន​ការ​កើន​ឡើង ២៣,២ ភាគរយ ក្នុង​ខែ​វិច្ឆិកា


អ្នក​ទេសចរណ៍​រៀប​ឥវ៉ាន់​របស់​ខ្លួន នៅ​ពេល​ពួកគេ​រង់ចាំ​ជម្លៀស​ចេញ​ពី​កោះ Phi Phi បន្ទាប់​ពី​មាន​រលក​យក្ស​ដ៏​ធំ​មួយ​នៅ​ក្នុង​ខេត្ត Krabi ប្រទេស​ថៃ​ កាលពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៤។
អ្នក​ទេសចរណ៍​រៀប​ឥវ៉ាន់​របស់​ខ្លួន នៅ​ពេល​ពួកគេ​រង់ចាំ​ជម្លៀស​ចេញ​ពី​កោះ Phi Phi បន្ទាប់​ពី​មាន​រលក​យក្ស​ដ៏​ធំ​មួយ​នៅ​ក្នុង​ខេត្ត Krabi ប្រទេស​ថៃ​ កាលពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៤។

ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៣ លាន​នាក់ បាន​ទៅ​ទស្សនា​ប្រទេស​ថៃ​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ ដែល​ជា​តួលេខ​មាន​ការ​កើន​ឡើង​ចំនួន ២៣,២ ភាគរយ បើ​ប្រៀបធៀប​ជាមួយ​នឹង​ខែ​វិច្ឆិកា​ដូច​គ្នា​នេះ​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ទេសចរណ៍​ថៃ​នៅ​ថ្ងៃ​ចន្ទ​នេះ។

ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ក្នុង​ដែល​ទៅ​ទស្សនា​ប្រទេស​ថៃ​ចាប់​ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា​ឆ្នាំ​នេះ មាន​ចំនួន ៣១ លាន ៨ សែន ៥ ម៉ឺន​នាក់ ដែល​តួលេខ​នេះ​មាន​ការ​កើន​ឡើង​ចំនួន ៨,១ ភាគរយ បើ​ប្រៀបធៀ​ជាមួយ​នឹង​ឆ្នាំ​មុន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Pongpanu Svetarundra រដ្ឋមន្ត្រី​អចិន្ត្រៃយ៍​នៃ​ក្រសួង​ទេសចរណ៍ និង​កីឡា នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​មួយ។

លោក Pongpanu បាន​និយាយ​ថា ប្រទេស​ថៃ​រំពឹង​ថា​នឹង​មាន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​សរុប​ចំនួន ៣៥ លាន ៤ សែន​នាក់ នៅ​ក្នុង​ឆ្នាំ​នេះ ដែល​ជា​តួលេខ​មាន​ការ​កើន​ឡើង​ចំនួន ៩ ភាគរយ បើ​ប្រៀបធៀប​ជាមួយ​នឹង​ឆ្នាំ​មុន។

លោក​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​នោះ ភ្ញៀវ​ទេសចរ​ជា​ជនជាតិ​ចិន​អាច​មាន​ចំនួន​ប្រហែល ១០ លាន​នាក់។

ឧស្សាហកម្ម​ទេសចរណ៍​របស់​ប្រទេស​ថៃ​គឺ​ជា​កន្លែង​ផ្ដល់​ការងារ​ដ៏​សំខាន់​មួយ និង​មាន​ចំនួន ១២ ភាគរយ នៃ​សេដ្ឋកិច្ច​របស់​ប្រទេស។ កាល​ពី​ឆ្នាំ ២០១៦ មាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ៣២ លាន ៦ សែន​នាក់​ទៅ​ទស្សនា​ប្រទេស​ថៃ។

វិស័យ​ទេសចរ​របស់​ថៃ​បាន​រងគ្រោះ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ ដោយសារតែ​ភាព​ចលាចល​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រទេស ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល និង​ការ​ធ្វើ​បាតុកម្ម​គាំទ្រ​រដ្ឋាភិបាល​ជា​ច្រើន​លើក​ច្រើន​សារ និង​រដ្ឋប្រហារ​យោធា​ចំនួន​ពីរ​លើក​ផង​ដែរ៕

XS
SM
MD
LG