សេតវិមានបកស្រាយពីផែនការរបស់លោក Trump អំពីតំបន់ហ្កាហ្សាអំឡុងមានការប្រឆាំងជុំវិញពិភពលោក
កាលពីថ្ងៃពុធ សេតវិមានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump មិនបានប្តេជ្ញានឹងការប្រើប្រាស់កងទ័ពអាមេរិកនៅក្នុងផែនការរបស់លោកដើម្បីស្តារតំបន់ហ្កាហ្សាឡើងវិញឲ្យក្លាយទៅជា«តំបន់ឆ្នេរសមុទ្រ Riviera នៅមជ្ឈិមបូព៌ា»នោះទេ ហើយថា ការជម្លៀសជនជាតិប៉ាឡេស្ទីន នឹងគ្រាន់តែជាកិច្ចការបណ្តោះអាសន្នតែប៉ុណ្ណោះ។ ការផ្លាស់ប្តូរបែបនេះកើតឡើង គ្រាដែលមានការប្រឆាំងតវ៉ាពីជុំវិញពិភពលោក និងគ្រាដែលអង្គការសហប្រជាជាតិព្រមានមិនឲ្យមាន«ការលុបបំបាត់ពូជសាសន៍គ្រប់ទម្រង់»។ អ្នកស្រី Patsy Widakuswara ប្រធានការិយាល័យវីអូអេប្រចាំសេតវិមាន រាយការណ៍លម្អិតពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកនាង នីណា យេង ប្រែសម្រួលដូចតទៅ៕