ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​រាប់​ពាន់​នាក់​នៅ​ប្រទេស​ថៃ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល


បាតុករ​នាំ​គ្នា​លើ​បដា​មួយ​​បង្ហាញ​រូប​លោក​​នាយករដ្ឋមន្ត្រី​ថៃ លោក Prayuth Chan-Ocha ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​មួយ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចុះចេញ​ពី​តំណែង ក្នុង​រាជធានី​បាងកក​ ប្រទេស​ថៃ ថ្ងៃ​ទី​ ១៨ ខែកក្កដា ឆ្នាំ​២០២០។
បាតុករ​នាំ​គ្នា​លើ​បដា​មួយ​​បង្ហាញ​រូប​លោក​​នាយករដ្ឋមន្ត្រី​ថៃ លោក Prayuth Chan-Ocha ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​មួយ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចុះចេញ​ពី​តំណែង ក្នុង​រាជធានី​បាងកក​ ប្រទេស​ថៃ ថ្ងៃ​ទី​ ១៨ ខែកក្កដា ឆ្នាំ​២០២០។

អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​រាប់​ពាន់​នាក់​បាន​ចេញ​តវ៉ា​តាម​ដង​ផ្លូវ​នៅ​ក្នុង​រាជធានី​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​តាក់តែង​ដោយ​ពួក​យោធា ឲ្យ​មាន​ការ​បោះ​ឆ្នោត​រដ្ឋសភា​ថ្មី និង​ឲ្យ​មាន​ការ​បញ្ចប់​ច្បាប់​ឃោរឃៅ​នៅ​ក្នុង​ប្រទេស។

ការ​តវ៉ា ដែល​រៀបចំ​ដោយ​ក្រុម​យុវជន​សេរីភាព​នេះ គឺជា​ការ​តវ៉ា​ដ៏​ធំ​បំផុត​មួយ​តាំង​ពី​ពេល​ដែល​រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ដាក់​ប្រទេស​ទៅ​ក្នុង​ភាព​អាសន្ន​កាល​ពី​ខែ​មីនា ដើម្បី​ទប់ទល់​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩។

តាំង​ពី​ពេល​នោះ​មក វិធានការ​ដាក់​កំហិត​នានា និង​ការ​រក្សា​គម្លាត​ពី​គ្នា បាន​ជួយ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​នេះ ប៉ុន្តែ​វិធានការ​ទាំង​នេះ​ក៏​ត្រូវ​បាន​ប្រើ​ជា​អាវុធ​នយោបាយ​ផង​ដែរ ដើម្បី​ទប់ទល់​នឹង​ការ​តវ៉ា​នានា។

ក្រុម​អ្នក​តវ៉ា​ប្រហែល ២.៥០០ នាក់ កាល​ពី​ថ្ងៃ​សៅរ៍ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជុំវិញ​វិមាន​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​បាងកក ដោយ​ប្រឆាំង​នឹង​បម្រាម​រារាំង​ការ​ប្រមូល​ផ្ដុំ​គ្នា​ជា​សាធារណៈ ដើម្បី​ស្រែក​បន្ទោរ​នូវ​ពាក្យ​ស្លោក​ប្រឆាំង​រដ្ឋាភិបាល និង​គ្រវី​បដា​បង្ហាញ​ពី​ការ​ទាមទារ​របស់​ពួកគេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG