ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​យោធា​ថៃ​ប្រឹងប្រែង​ផ្សះផ្សា​នយោបាយ​មុន​ពេល​បោះឆ្នោត​សកល


លោក Prawit Wongsuwan (រូប​ឆ្វេង) ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ប្រទេស​ថៃ និង​លោក Chang Wanquan ដែល​ជា​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​របស់​ប្រទេស​ចិន​ពិនិត្យ​ទាហាន​កិត្តិយស​នៅ​ក្រសួង​ការពារ​ជាតិ​ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥។
លោក Prawit Wongsuwan (រូប​ឆ្វេង) ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ប្រទេស​ថៃ និង​លោក Chang Wanquan ដែល​ជា​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​របស់​ប្រទេស​ចិន​ពិនិត្យ​ទាហាន​កិត្តិយស​នៅ​ក្រសួង​ការពារ​ជាតិ​ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥។

រដ្ឋាភិបាល​យោធា​ថៃកំពុង​ខិតខំ​ប្រឹងប្រែង​ជា​ថ្មី​ធ្វើ​ការ​ផ្សះផ្សា​ខាង​នយោបាយ​នៅ​មុន​ការបោះឆ្នោត​សកល​ដែល​ទំនង​ជា​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ឆ្នាំ២០១៨​ខាង​មុខ​នេះ។​

កិច្ច​ខិតខំ​ប្រឹងប្រែង​ថ្មីៗ​បំផុត​ដើម្បី​បោះ​ជំហាន​ទៅ​មុខ​ដើម្បី​សម្រេច​ «ផែនទី​បង្ហាញ​ផ្លូវ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ» តាម​រយៈ​កិច្ចចរចា​រវាង​គណបក្ស​កំពុង​ត្រូវ​ដឹកនាំ​ដោយ​លោក Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការពារ​ជាតិ។

លោក Prawit បាន​មាន​ប្រសាសន៍​ថា​ គោលដៅ​គឺ​ធ្វើ​ឱ្យ​មាន​ការ​យល់​ឃើញ​រួម​គ្នា ​និង​សុំ​ទស្សនៈ​អំពី​បញ្ហា​មួយ​ចំនួន​ដោយមាន​រួម​បញ្ចូល​នយោបាយ ការ​អភិវឌ្ឍ​សង្គម បរិស្ថាន កិច្ចការ​បរទេស និង​បណ្តាញ​ផ្សាយ​ព័ត៌មាន។

លោក Panitan Wattanayakorn ទីប្រឹក្សា​នយោបាយ​របស់លោក Prawit បាន​និយាយ​ថា ​ក្រុម​យោធា​កំពុង​ស្វះស្វែង​ឱ្យ​មាន «អន្តរកាល​នៃ​អំណាច​យ៉ាង​រលូន» ទៅ​ឱ្យ​រដ្ឋបាល​ស៊ីវិល​មួយ។​

ការ​ផ្តើម​គំនិត​ថ្មី​នេះ​ជា​ផ្នែក​មួយ​នៃ​កំណែ​ទម្រង់​ជាតិ​ដែល​ក្រុម​យោធា​យល់​ឃើញ​ថា​ ជា​គន្លឹះ​មួយ​ដោយ​រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាធិការ​បួន​ដើម្បី​ជួយ​ចាត់​វិធានការ​តាម​រយៈ «ផែន​ទី​បង្ហាញ​ផ្លូវ​ខាង​នយោបាយ»។

លោក Panitan បាន​ថ្លែង​ថា​រដ្ឋាភិបាល​ចង់​ស្តាប់​កង្វល់​របស់​ពួក​អ្នក​នយោបាយ និង​កត់ត្រា​គំនិត​របស់​ពួក​គេ​ក្នុង​ដំណើរ​ការ​នេះ៕

XS
SM
MD
LG