ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​​បកស្រាយពី​​ផែនការ​របស់​លោក Trump អំពី​តំបន់​ហ្កាហ្សា​​អំឡុង​មាន​ការ​ប្រឆាំង​ជុំវិញពិភពលោក​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាលពីថ្ងៃពុធ សេតវិមាន​ឲ្យ​ដឹង​ថា ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក​ Donald Trump មិន​បាន​ប្តេជ្ញា​នឹង​ការ​ប្រើប្រាស់​​កងទ័ពអាមេរិក​នៅក្នុង​ផែនការ​របស់​លោក​ដើម្បី​ស្តារ​​តំបន់​ហ្កាហ្សា​ឡើងវិញ​ឲ្យ​ក្លាយទៅជា​«តំបន់ឆ្នេរ​សមុទ្រ​ Riviera នៅ​​មជ្ឈិមបូព៌ា»នោះទេ ហើយ​ថា ការ​ជម្លៀស​ជនជាតិ​ប៉ាឡេស្ទីន​ នឹង​គ្រាន់តែ​ជា​កិច្ចការ​បណ្តោះអាសន្នតែ​​ប៉ុណ្ណោះ។ ការ​ផ្លាស់ប្តូរបែបនេះកើតឡើង ​គ្រាដែល​មាន​ការ​ប្រឆាំងតវ៉ាពី​ជុំវិញ​ពិភពលោក និង​គ្រាដែល​អង្គការសហប្រជាជាតិ​ព្រមាន​មិន​ឲ្យ​មាន​​«ការ​លុប​បំបាត់ពូជសាសន៍គ្រប់​ទម្រង់»។ អ្នកស្រី Patsy Widakuswara ប្រធានការិយាល័យវីអូអេ​​ប្រចាំ​សេតវិមាន រាយការណ៍លម្អិតពី​រដ្ឋធានីវ៉ាស៊ីនតោន។ អ្នកនាង នីណា យេង ប្រែសម្រួល​ដូចតទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG