ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​ចាប់​ខ្លួន​ពលករ​ខ្មែរ​ ២២៥​នាក់ និង​ត្រៀម​កាត់ទោស​៤២នាក់


រូបឯកសារ៖ អ្នកនេសាទ​ ដែល​ត្រូវ​បាន​ជួយ​សង្រ្គោះ​ពី​ទូក​នេសាទ​ថៃ ទទួលទាន​អាហារ​ពេល​ព្រឹក​នៅ​អាគារ​មួយ​ ក្នុង​សង្កាត់​ជ្រោយចង្វារ ក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ទី១៨ ខែ​មិថុនា ឆ្នាំ​២០១៥។
រូបឯកសារ៖ អ្នកនេសាទ​ ដែល​ត្រូវ​បាន​ជួយ​សង្រ្គោះ​ពី​ទូក​នេសាទ​ថៃ ទទួលទាន​អាហារ​ពេល​ព្រឹក​នៅ​អាគារ​មួយ​ ក្នុង​សង្កាត់​ជ្រោយចង្វារ ក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ទី១៨ ខែ​មិថុនា ឆ្នាំ​២០១៥។

«ពលករ​ខ្មែរ​ ដែល​ពុំ​មាន​ឯកសារ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​ទៅ​ការិយាល័យ​អន្តោប្រវេសន៍​ ដើម្បី​រៀបចំ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ ​រីឯ​ពលករ​ដែល​មាន​បណ្ណ​ពណ៌ស៊ី​ជម្ពូរ​តែធ្វើការ​ខុស​កន្លែង ​និង​មាន​បណ្ណអនុញ្ញាត​ការងារ​ក្លែងក្លាយ​នឹង​ត្រូវ​បញ្ជូន​ឡើង​តុលាការ‍»។

អាជ្ញាធរ​ថៃ​បាន​ចាប់​ឃាត់​ខ្លួន​ពលករ​ចំណាកស្រុក​ខ្មែរ​ចំនួន​២២៥​នាក់​ ហើយ​មួយចំនួន​នឹង​ត្រូវ​បញ្ជូន​ឡើង​តុលាការ​ដើម្បី​កាត់ទោស​។ នេះ​បើ​តាម​ការ បញ្ជាក់​របស់​ក្រសួង​ការបរទេស​កម្ពុជា។​

លោកជុំ សុន្ទរី​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ជូនដំណឹង ​ដែល​បាន​ផ្ញើ​ឱ្យ​បណ្តាញ​ព័ត៌មាន​នៅ​ថ្ងៃ​ពុធ​ថា ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ជា​ពលករ​សំណង់​ក្នុងស្រុក​បាង ឡាមុង ខេត្តឈុន បុរី ​ហើយ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២២ ​ខែ​មិថុនា។ ក្នុងចំណោម​នេះ​មាន​ពលករ​ចំនួន​៤០​នាក់​ មាន​បណ្ណ​ពណ៌ស៊ីជម្ពូរ​តែ ​ធ្វើការ​ខុស​ទីកន្លែង​ ពលករ​២នាក់​ មាន​បណ្ណ​អនុញ្ញាត​ការងារ​ក្លែងក្លាយ ​និង​ពលករ​១៨៣​នាក់​ពុំ​មាន​ឯកសារ​អ្វី​ទាំងអស់។

លោកជុំ សុន្ទរី​បាន​បន្ថែម​ថា៖

«ពលករ​ខ្មែរ​ ដែល​ពុំ​មាន​ឯកសារ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​ទៅ​ការិយាល័យ​អន្តោប្រវេសន៍​ ដើម្បី​រៀបចំ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ ​រីឯ​ពលករ​ដែល​មាន​បណ្ណ​ពណ៌ស៊ី​ជម្ពូរ​តែធ្វើការ​ខុស​កន្លែង ​និង​មាន​បណ្ណអនុញ្ញាត​ការងារ​ក្លែងក្លាយ​នឹង​ត្រូវ​បញ្ជូន​ឡើង​តុលាការ‍»៕

XS
SM
MD
LG