ពិធីប្រចាំឆ្នាំមួយនៅរដ្ឋតិចសាសនៃសហរដ្ឋអាមេរិក កាន់តែមានលក្ខណៈជាអន្តរជាតិ
ពិធី South by Southwest ដែលធ្វើឡើងជារៀងរាល់ឆ្នាំនៅរដ្ឋតិចសាស ដែលស្ថិតនៅភាគខាងត្បូងសហរដ្ឋអាមេរិក បានបញ្ចប់កាលពីចុងសប្តាហ៍កន្លងទៅនេះ។ នៅក្នុងពិធីនោះមាន គណៈកម្មការពិភាក្សា ការបញ្ចាំងភាពយន្ត និងការប្រគុំតន្រី្ត។ អ្នកចូលចិត្តតន្រ្តីភាពយន្ត និងសហគ្រិនបច្ចេកវិទ្យាជាន់ខ្ពស់រាប់ម៉ឺននាក់ បានមកចូលរួមពិធីនេះ ដែលបានចាប់ផ្តើមនៅថ្ងៃទី១៣ខែមីនា ដើម្បីជួបជុំគ្នា បង្កើត ទំនាក់ទំនង និងជប់លៀង។ លោក Greg Flakus នៃVOA រាយការណ៍ពីទីក្រុង Austin មកថា ពាណិជ្ជកម្ម និងភាពសប្បាយរីករាយនៅក្នុងពិធីនេះ កាន់តែមានលក្ខណៈជាអន្តរជាតិ។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន