ក្រុមតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថាន បានថ្កោលទោសនៅពេលដែលសហរដ្ឋអាមេរិករៀបចំផែនការថ្មីបង្កើនការវាយប្រហារផ្លូវអាកាសប្រឆាំងនឹងក្រុមបះបោរឥស្លាម ព្រមទាំងដាក់ពង្រាយទាហានអាមេរិកនៅសមរភូមិនៅពេលចាំបាច់។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានយល់ព្រមឲ្យមានតួនាទីកាន់តែធំឡើងសម្រាប់យោធាសហរដ្ឋអាមេរិកបន្ទាប់ពីការជជែកដេញដោលអស់រយៈពេលជាច្រើនខែដើម្បីជួយកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានប្រយុទ្ធពួកតាលីបង់។
Zabihullah Majahid អ្នកនាំពាក្យក្រុមតាលីបង់ បាននិយាយថា ចំណាត់ការនេះ នឹងមិនជួយធ្វើឲ្យពួកតាលីបង់រួញរាឬបណ្តាលឲ្យក្រុមតាលីបង់បោះបង់ចោលការតស៊ូប្រដាប់អាវុធនោះទេ។អ្នកនាំពាក្យតាលីបង់រូបនេះ និយាយទៀតថា «នេះត្រឹមតែធ្វើឲ្យខ្ជះខ្ជាយធនធានរបស់សហរដ្ឋអាមេរិកហើយនឹងធ្វើឲ្យមានមនុស្សស្លាប់និងរបួសនៅសមរភូមិកាន់តែច្រើនឡើង»។
អ្នកនាំពាក្យក្រុមតាលីបង់ Mujahid បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្ញើរមកកាន់ VOA កាលពីថ្ងៃសៅរ៍ថា «យើ ថ្កោលទោសការកើតមាន និង ការបន្តសង្គ្រាម។ យើងចង់ប្រាប់ពលរដ្ឋអាមេរិកថា អាហ្វហ្គានីស្ថាន បានប្រយុទ្ធតស៊ូ ការប្រើកម្លាំងណាមួយរបស់អ្នកអស់រយៈពេល១៥ឆ្នាំកន្លងមកហើយ។ យើងនៅតែមិនទ្រុឌទ្រោម និង ធ្វើសង្គ្រាមជីហាដរបស់យើងប្រឆាំងនឹងការត្រួតត្រារបស់អ្នក»។
អ្នកនាំពាក្យក្រុមតាលីបង់នោះ និយាយបន្តទៀតថា ទាហាន ប៉ូលីស បុគ្គលិកស៊ើបការណ៍សម្ងាត់និងកងជីវពលអាហ្វហ្គានីស្ថានដែលហ្វឹកហាត់ដោយសហរដ្ឋអាមេរិកចំនួន៥សែននាក់ នឹងរងការខូចខាតជារៀងរាល់ថ្ងៃហើយនឹងបោះបង់ចោលសមរភូមិដោយសារក្រុមតាលីបង់។
អ្នកនាំពាក្យតាលីបង់ Mujahid និយាយទៀតថា «ហើយឥឡូវនេះ ពួកគេ បាន អង្វរសុំឲ្យអាមេរិកជួយប្រយុទ្ធជាមួយពួកគេ»។អ្នកនាំពាក្យតាលីបាននោះ និង បន្តអះអាងទៀតថា «យើងធាសហរដ្ឋអាមេរិក មិនអាចធ្វើឲ្យក្រុមតាលីបង់ខូចខាតដោយសារអាវុធទំនើបនិងទាហានជាង១សែននាក់នោះទេ»៕