អ្នករស់ជីវិតពីការវាយប្រហាររបស់ក្រុមហាម៉ាស់គិតពីការវិលទៅកាន់ស្រុកភូមិដ៏ប្រល័យ
មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីសហគមន៍នានានៅជុំវិញតំបន់ហ្កាហ្សា ក្រោយពីក្រុមហាម៉ាស់វាយប្រហារលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅ ដែលបានសម្លាប់មនុស្សអស់ជាង១.៤០០នាក់។ មួយខែក្រោយមក អាជ្ញាធរអ៊ីស្រាអែលកំពុងត្រៀមរៀបចំផែនការ ដើម្បីស្តារឡើងវិញ។ សម្រាប់មនុស្សជាច្រើនដែលស្ថិតក្នុងសហគមន៍រងគ្រោះទាំងនោះបានឱ្យដឹងថា ការឈឺចាប់របស់គេនៅថ្មីៗនៅឡើយក្នុងការសម្រេចត្រឡប់ទៅស្រុកភូមិវិញនោះ។ អ្នកស្រី Natasha Mozgovaya រាយការណ៍ជុំវិញរឿងនេះ។ លោក ជ្រា វណ្ណារិទ្ធ ប្រែសម្រួល៕