បាតុករគាំទ្រក្រុមប្រឆាំងរិះគន់លោក Putin រឿងឃាតកម្មមេដឹកនាំប្រឆាំង
នៅក្រុងម៉ូស្គូ អ្នកគាំទ្រច្រើនម៉ឺននាក់បានដើរដង្ហែក្បួនសពលោក Boris Nemtsov កាលពីថ្ងៃអាទិត្យ។ លោក ជាមេដឹកនាំប្រឆាំងនៅរុស្ស៊ី ដែលត្រូវគេសម្លាប់កាលពីយប់ថ្ងៃសុក្រនៅពេលលោកដើរនៅលើស្ពាននៅជិតវិមាន Kremlin។ មនុស្សជាច្រើនបន្ទោសលោកប្រធានាធិបតី Vladimir Putin ចំពោះឃាតកម្មនេះ ដោយនិយាយថា គោលនយោបាយរបស់លោកបានបង្កើតឲ្យមានបរិយាកាសគ្មានការអត់ឱន និងការស្អប់ខ្ពើមគ្នានៅប្រទេសរុស្ស៊ី។ លោក Daniel Schearf នៃវីអូូអេរាយការណ៍ពីរដ្ឋធានីមូស្គូ៕