ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយ​ប្រហារ​គ្រាប់​បែក​អត្តឃាត​នៅ​ហាងកាហ្វេ​មួយ​នៅលីបង់​បាន​សម្លាប់​មនុស្ស​៩​នាក់


ទាហាន​លីបង់​ឈរយាម​នៅ​ហាង​កាហ្វេ​មួយ​ដែល​រង​ការ​​​វាយប្រហារ​គ្រាប់​បែក​អត្តឃាត​នៅ​សង្កាត់​ Jabal Mohsen ក្រុង​ Tripoli នៅថ្ងៃ​ទី១១​ ខែ​មករា​ ឆ្នាំ​២០១៥។
ទាហាន​លីបង់​ឈរយាម​នៅ​ហាង​កាហ្វេ​មួយ​ដែល​រង​ការ​​​វាយប្រហារ​គ្រាប់​បែក​អត្តឃាត​នៅ​សង្កាត់​ Jabal Mohsen ក្រុង​ Tripoli នៅថ្ងៃ​ទី១១​ ខែ​មករា​ ឆ្នាំ​២០១៥។

ក្រុម​មន្ត្រី​លីបង់​បាននិយាយ​ថា​ ការ​វាយ​ប្រហារដោយ​អ្នក​ដាក់​គ្រាប់បែក​អត្តឃាត​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​ក្នុង​ក្រុង Tripoli នៅ​ប៉ែក​ខាង​ជើង​ប្រទេស​បានបណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់៩​នាក់​ស្លាប់​និង​មនុស្ស៣៧​នាក់​ទៀត​រង​របួស។​

​ក្រុម​អ្នក​ឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​បាន​និយាយ​ថា ​អ្នក​ដាក់​គ្រាប់​បែក​ម្នាក់​បាន​បំផ្ទុះ​គ្រឿង​ផ្ទុះនៅ​ខាង​ក្នុង​ហាង​កាហ្វេនោះ​ដែល​ឋិត​នៅ​ក្នុង​សង្កាត់​ Jabal Mohsen របស់​ក្រុម​អ្នកកាន់សាសនាអ៊ីស្លាម និកាយ​អាឡាវីត​ (Alawite)។​មាន​របាយការណ៍​ដែល​និយាយ​ថាមាន​អ្នក​ដាក់គ្រាប់បែក​អត្តឃាតទី​ពីរបានបំផ្ទុះ​គ្រឿង​ផ្ទុះ​នៅ​ខាង​ក្រៅ​ហាង​កាហ្វេ​នោះ​នៅ​ពេល​មាន​មនុស្ស​ប្រមូល​ផ្តុំ​គ្នា​នៅ​កន្លែង​នោះ​ ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​ធំទី​ពីរ​របស់​ប្រទេស​លីបង់។​

រណសិរ្ស​ Nusra មាន​ចំណង​ទាក់ទង​ជាមួយ​ក្រុម​អាល់កៃដា​ (al-Qaida) បានអះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវដល់​ការ​វាយ​ប្រហារកាល​ពី​ថ្ងៃ​សៅរ៍នោះ។​ក្រុម​មន្ត្រី​សន្តិសុខ​កំពុង​ស៊ើបអង្កេត​អំពី​ការ​ផ្ទុះ​គ្រាប់បែកនេះ​ហើយ។​ ហាង​កាហ្វនេះឋិត​នៅ​តាមផ្លួវមួយ​ដែល​បែងចែក​សង្កាត់ Jabal Mohsen ពី​សង្កាត់​ Sunni Bab-al Tabbaneh។​

ជា​ច្រើន​ទសវត្សរ៍​មកហើយ​ សង្កាត់​ទាំង​ពីរ​នេះ​ជា​មជ្ឈមណ្ឌល​នៃ​ការ​ប៉ះទង្គិច​គ្នា​ដែល​បាន​ត្រូវ​បញ្ឆេះ​ថែម​ទៀត​ដោយសារ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ីរី​និង​ដោយសារ​សកម្មភាព​របស់​ប្រធានាធិ​បតី​ស៊ីរី​លោក Bashar al-Assad ដែល​ជា​អ្នកគោរព​សាសនា​អ៊ីស្លាម​និកាយ​អាឡាវីត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG