បូជនីយដ្ឋានរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះនៅក្នុងគុកទួលស្លែង
នៅថ្ងៃព្រហស្បតិ៍ទី២៦ ខែមីនានេះ បូជនីយដ្ឋានរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបខ្មែរក្រហមនៅក្នុងគុកទួលស្លែងបានត្រូវសម្ពោធដើម្បីឧទ្ទិសដល់បុរស ស្រ្តីនិងកុមារដែលត្រូវបាននាំយកមកកាន់គុកដ៏ព្រៃផ្សៃស-២១នេះនៅចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ មនុស្សជាច្រើនបានស្វាគមន៍ តែបូជនីយដ្ឋាននេះក៏បានមានភាពចម្រូងចម្រាស់ផងដែរ។ លោក Robert Carmichael រាយការណ៍ឲ្យ VOA ពីរាជធានីភ្នំពេញ។ ហើយលោក ជឹង ប៉ូជីនប្រែសម្រួលសេចក្តីរាយការណ៍នេះ៕