លោក Donald Trump រួចផុតពីការចោទប្រកាន់សហព័ន្ធ
លោក Donald Trump ប្រធានាធិបតីជាប់ឆ្នោតនៃសហរដ្ឋអាមេរិកនឹងមិនរងការចោទប្រកាន់ពីតុលាការសហព័ន្ធទៀតទេ នៅពេលលោកស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៧របស់អាមេរិកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ ការណ៍នេះដោយសារនៅថ្ងៃចន្ទនេះ ចៅក្រមតុលាការរដ្ឋធានីវ៉ាស៊ីនតោនទម្លាក់ចោទបទចោទប្រកាន់លោកពីបទព្យាយាមដោយខុសច្បាប់កែប្រែលទ្ធផលឆ្នោតឆ្នាំ២០២០ដែលលោកបានចាញ់។លោក ម៉ែន គឹមសេង នៃវីអូអេ សូមជូនសេចក្តីរាយការណ៍ដូចតទៅ៖