ក្រុមហ៊ុនអវកាស SpaceX កាលពីព្រឹកថ្ងៃសុក្រ បានបង្ហោះកាំជ្រួច Falcon 9 របស់ខ្លួនចេញពីស្ថានីយ៍អវកាស Cape Canaveral ក្នុងរដ្ឋ Florida ដោយដឹកផ្កាយរណប Starlink ចំនួន៥៧ សម្រាប់ផ្គុំជាមួយប្រព័ន្ធអ៊ីនធឺណិតតាមផ្កាយរណបរបស់ក្រុមហ៊ុននេះ។
ការបង្ហោះកាលពីថ្ងៃសុក្រ ធ្វើឲ្យក្រុមហ៊ុននេះ បានបញ្ជូនផ្កាយរណបជិត៦០០សម្រាប់បង្កើតបណ្តាញផ្កាយរណប ដែលអាចបញ្ជូនសេវាអ៊ីធឺណិតកម្រិតលឿនទៅកាន់អ្នកប្រើប្រាស់ទៅគ្រប់ទីកន្លែងក្នុងពិភពលោក។ សេវាអ៊ឺនធឺណិតតាមផ្កាយរណបនេះ ត្រូវគេរំពឹងថា នឹងចាប់មាននៅសហរដ្ឋអាមេរិក និងប្រទេសកាណាដានៅចុងឆ្នាំនេះ។
ការបង្ហោះកាលពីថ្ងៃសុក្រ ក៏កត់សម្គាល់សប្តាហ៍ដ៏មមាញឹកសម្រាប់ក្រុមហ៊ុនអវកាសឯកជនមួយនេះ។ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន យានអវកាស Crew Dragon របស់ក្រុមហ៊ុន SpaceX បានវិលត្រឡប់ពីស្ថានីយ៍អវកាសអន្តរជាតិវិញដោយសុវត្ថភាព ដោយដឹកអវកាសយានិកអង្គការណាសាពីររូប និងធ្លាក់ក្នុងឈូងសមុទ្រម៉ិកស៊ិក។
បេសកកម្មបញ្ជូនអវកាសយានិកណាសានេះ ជាបេសកកម្មបញ្ជូនអ្នកអវកាសដំបូងពីដែនដីសហរដ្ឋអាមេរិកចាប់តាំងពីអង្គការណាសា បានបញ្ចប់កម្មវិធីបង្ហោះយានអវកាសរបស់រដ្ឋកាលពីឆ្នាំ២០១១៕