ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​គេ​រិះគន់​ចំពោះ​ការ​មិន​យក​ចិត្តដាក់​លើ​ការ​គំរាម​កំហែង​របស់​កូរ៉េ​ខាង​ជើង


លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in និង​លោក​ប្រធានាធិបតី Donald Trump ធ្វើ​សេចក្តី​ថ្លែងការណ៍​រួម​ពី​សួន Rose Garden ក្នុង​សេតវិមាន​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in និង​លោក​ប្រធានាធិបតី Donald Trump ធ្វើ​សេចក្តី​ថ្លែងការណ៍​រួម​ពី​សួន Rose Garden ក្នុង​សេតវិមាន​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ Moon Jae-in​ មាន​ប្រតិកម្ម​ចំពោះ​ការ​និយាយ​ច្រើន​ជាង​មុន​អំពី​ជម្លោះ​ស្តី​ពី​ការ​គំរាមកំហែង​ខាង​បរមាណូ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ហើយ​ជា​ពិសេស​អំពី​ការ​ថ្លែង​របស់​ប្រធានាធិបតី​ស.រ.អា. Donald Trump ដែល​ថា​ នឹង​ធ្វើ​ការ​តបត​ខាង​យោធា​ដោយ​ធ្វើ​ការ​វាយ​ប្រហារ​សន្ធប់​ខ្លាំង​ក្លា។​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ កងទ័ព​របស់​ប្រជាជន​កូរ៉េ​ខាង​ជើង​បាន​ចេញ​ផ្សាយ​ផែន​ការ​ល្អិតល្អន់​ជាង​មុន​សម្រាប់​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​នៅ​ជិត​ដែន​ដី​ស.រ.អា. Guam ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។​ បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ KCNA របស់​រដ្ឋ​នៃ​ប្រទេស​កូរ៉េខាង​ជើង​ថា​អាជ្ញាធរ​នៃ​ប្រទេស​នេះ​គ្រោង​នឹង​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​មាន​វង់​ប្រតិបត្តិការ​មធ្យម​បួន​គ្រឿង​ពី​លើ​ប្រទេស​ជប៉ុន​ដែល​នឹង​ធ្លាក់​ក្នុង​សមុទ្រ​នៅ​ចម្ងាយ​ពី​៣០​ទៅ​៤០គ.ម.​ពី​កោះ​ Guam របស់​ស.រ.អា.​ស្ថិត​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នៅ​ចម្ងាយ​៣ពាន់គ.ម.​ទិសអាគ្នេយ៍​ពី​ឧបទ្វីបកូរ៉េ។​

ផែនការ​របស់​កងទ័ព​កូរ៉េ​ខាង​ជើង​ដែល​នឹង​ត្រូវ​ដាក់​ស្នើ​ដល់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ឈ្មោះ​ Kim Jong Un មិន​ហួស​ពី​ពាក់​កណ្តាល​ខែ​សីហា​នេះ មាន​ភាព​ប្លែក​ពី​ការ​គំរាម​កំហែង​ប្រឆាំង​នឹង​ស.រ.អា.​កាល​ពី​ពេល​មុនៗ​ពីព្រោះ​វា​គូសបញ្ជាក់​ពី​កិច្ចប្រតិបត្តិការ​កាំជ្រួច​មីស៊ីល​ដោយ​ជាក់លាក់។​

កោះ​ Guam ជា​កន្លែង​រស់នៅ​របស់​ពលរដ្ឋ​ស.រ.អា.​ប្រមាណ​១សែន​៦ម៉ឺន​៣ពាន់នាក់​និង​មាន​មូលដ្ឋាន​យោធា​ស.រ.អា.​មួយ​កន្លែង​ដែល​មាន​រួម​បញ្ចូល​នាវា​មុជទឹក​មួយ​កង មូលដ្ឋានមួយ​នៃ​កង​ទ័ព​អាកាស និង​ពួក​ឆ្មាំ​ឆ្នេរសមុទ្រ​មួយ​ក្រុម​ផង​ដែរ៕

XS
SM
MD
LG