ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេសកជន​កូរ៉េ​ខាង​ត្បូង​មក​សហរដ្ឋ​អាមេរិក​ដើម្បី​ពិភាក្សា​អំពី​សំណើ​របស់​កូរ៉េ​ខាង​ជើង


ទី​ប្រឹក្សា​សន្តិសុខជាតិ​កូរ៉េ​ខាងត្បូង​ Chung Eui-yong (ឆ្វេង) និង​ភ្នាក់ងារសម្ងាត់ Suh Hoon បាន​មកដល់​អាកាសយានដ្ឋាន​ Incheon ភាគខាងលិច​ទីក្រុង​សេអ៊ូល​កាលពី​ថ្ងៃទី​០៨ មីនា ២០១៨។
ទី​ប្រឹក្សា​សន្តិសុខជាតិ​កូរ៉េ​ខាងត្បូង​ Chung Eui-yong (ឆ្វេង) និង​ភ្នាក់ងារសម្ងាត់ Suh Hoon បាន​មកដល់​អាកាសយានដ្ឋាន​ Incheon ភាគខាងលិច​ទីក្រុង​សេអ៊ូល​កាលពី​ថ្ងៃទី​០៨ មីនា ២០១៨។

បេសកជន​កូរ៉េ​ខាង​ត្បូង​ពីរ​រូប​បាន​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក​ដើម្បី​បញ្ជាក់​ប្រាប់​មន្ត្រី​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Donald Trump អំពី​ជំនួប​របស់​ពួកគេ​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un។

លោក Chung Eui Yong ប្រធាន​ការិយាល័យ​សន្តិសុខ​ជាតិ​កូរ៉េ​ខាង​ត្បូង បាន​ចាកចេញ​ពី​ទីក្រុង​សេអ៊ូល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​មាន​ការ​អម​ដំណើរ​ដោយ​លោក Suh Hoon ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​កូរ៉េ​ខាង​ត្បូង។

លោក​ទាំង​ពីរ​គ្រោង​នឹង​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Rex Tillerson និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក H.R. McMaster អំពី​ជំនួប​របស់​ពួកគេ​ជាមួយ​នឹង​លោក Kim Jong Un កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ.

បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Chung Eui Yong លោក Kim Jong Un បាន​ស្នើ​ថា​លោក​នឹង​ផ្អាក​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​គ្រាប់​ផ្លោង​មីស៊ីល នៅ​ពេល​ដែល​លោក​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​ការ​ចរចា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ដើម្បី​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​លោក ក្នុង​ករណី​ណា​ដែល​សន្តិសុខ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​ធានា​តែ​ប៉ុណ្ណោះ។

បន្ទាប់ពី​ជំនួប​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ លោក Chung Eui Yong នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន និង​រុស្ស៊ី​ដើម្បី​បញ្ជាក់​ប្រាប់​មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​នេះ​អំពី​សំណើ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។ ចំណែក​ឯ​លោក Suh Hoon វិញ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន។

ប្រទេស​ចិន រុស្ស៊ី ជប៉ុន កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក បាន​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដើម្បី​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។ ប៉ុន្តែ ការ​ចរចា​នេះ​បាន​ជាប់​គាំង​តាំង​ពី​ឆ្នាំ ២០០៨ មក​ម្ល៉េះ៕

XS
SM
MD
LG