ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង ​និង​សហរដ្ឋ​អាមេរិក​សម្រេច​បាន​កិច្ចព្រមព្រៀង​ថ្មី​មួយ​ស្តី​ពី​វត្តមាន​ទាហាន​អាមេរិក​នៅ​កូរ៉េ​ខាង​ត្បូង


រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង លោកស្រី Kang Kyung-wha លោក Timothy Betts ​ឧបការីរង​ស្តី​ទី​សហរដ្ឋអាមេរិក និង​លោក Jang Won-sam អ្នកតំណាង​ក្រសួង​ការបរទេស​កូរ៉េខាង​ត្បូង​ជួប​ប្រជុំ​នៅ​ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។
រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង លោកស្រី Kang Kyung-wha លោក Timothy Betts ​ឧបការីរង​ស្តី​ទី​សហរដ្ឋអាមេរិក និង​លោក Jang Won-sam អ្នកតំណាង​ក្រសួង​ការបរទេស​កូរ៉េខាង​ត្បូង​ជួប​ប្រជុំ​នៅ​ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។

កាល​ពី​ថ្ងៃអាទិត្យ​កូរ៉េ​ខាងត្បូង​និង​សហរដ្ឋអាមេរិក​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ដើម្បី​បង្កើន​ថវិកា​ដែល​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​នឹង​ត្រូវ​ចំណាយ​សម្រាប់​ការ​ដែល​មាន​ទាហាន​សហរដ្ឋអាមេរិក​ឈរ​ជើង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

កូរ៉េ​ខាងត្បូង​នឹង​ត្រូវ​ចំណាយ​ថវិកា​ប្រហែល​៨៩០លាន​ដុល្លារ​អាមេរិក​ នៅ​ក្រោម​កិច្ចព្រមព្រៀង​ថ្មី​ដែល​មាន​រយៈពេល​មួយឆ្នាំ​នេះ​ ​គឺ​កើនឡើង​ប្រមាណ​ជា​៦០លាន​ដុល្លារអាមេរិក​ បើ​ធៀប​នឹង​ឆ្នាំ​មុន។ កិច្ចព្រមព្រៀង​ថ្មី​នេះ​ខុស​ពី​កិច្ចព្រមព្រៀង​មុន ដែល​ជា​ទូទៅ​មាន​រយៈពេល​៥ឆ្នាំ។ ដោយឡែក​កិច្ចព្រមព្រៀង​ថ្មី​ដែល​មាន​រយៈពេល​តែ​មួយ​ឆ្នាំ​នេះ​ អាច​ជួយ​ជំរុញ​ឲ្យ​ប្រទេស​ទាំង​ពីរ​អាច​ត្រឡប់​ទៅ​រក​តុចរចា​ឡើងវិញ ក្នុង​រយៈពេល​ពីរបីខែ​ខាង​មុខ។

កិច្ចព្រមព្រៀង​នេះ​តម្រូវ​ឲ្យ​មាន​ការ​អនុម័ត​ដោយ​សភា​កូរ៉េខាងត្បូង​ ដែល​ត្រូវ​បាន​រំពឹង​ថា​នឹង​អនុម័ត​នៅ​ខែមេសា​ខាងមុខ​ មុន​នឹង​អាច​ដាក់​ឲ្យ​ដំណើរការ​បាន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Yonhap របស់​កូរ៉េ​ខាងត្បូង។

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​សេអ៊ូល​បាន​បង្ហោះសារ​ដោយ​បាន​ដកស្រង់សម្តី​របស់​លោក Timothy Betts ដែល​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចចរចា​និង​កិច្ចព្រមព្រៀង​ស្តី​ពី​សន្តិសុខ​ដោយ​លោក​បាន​និយាយ​ថា «យើង​បាន​សម្រេច​កិច្ចព្រមព្រៀង​ថ្មី​មួយ​តាមរយៈ​ការពិគ្រោះ​យោបល់​យ៉ាង​ដិត​ដល់ ​និង​ការចរចា​ដ៏​ស្មើ​ភាព​គ្នា។ ការប្តេជ្ញា​របស់​សហរដ្ឋអាមេរិក​ចំពោះ​សន្តិសុខ​នៅក្នុង​ប្រទេសកូរ៉េ​ខាងត្បូង​និង​ប្រជាពលរដ្ឋ​កូរ៉េ​គឺ​នៅ​តែ​រឹងមាំ​ដដែល»។

កិច្ចព្រមព្រៀង​ថ្មី​នេះ​តំណាង​ឲ្យ​ការ​កើន​ឡើង​ចំនួន៨,២ភាគរយ​នៃ​ការ​ចំណាយ​របស់រដ្ឋាភិបាល​ក្រុងសេអ៊ូល​សម្រាប់​ជួយ​រក្សា​ទាហាន​អាមេរិកាំង​ចំនួន២៨.៥០០នាក់​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង។


សហរដ្ឋអាមេរិក​បាន​វត្តមាន​យោធា​របស់​ខ្លួន​ជា​បន្ត​នៅ​ក្នុង​ប្រទេសកូរ៉េ​ខាងត្បូង​ចាប់​តាំង​ពី​ក្រោយ​សង្គ្រាម​ត្រជាក់កូរ៉េ​ដែល​បាន​អូសបន្លាយ​ពី​ឆ្នាំ១៩៥០ដល់​ឆ្នាំ១៩៥៣​មក។ កិច្ចព្រមព្រៀង​ថ្មី​នេះ​បាន​ធ្វើឡើង​នៅមុន​ជំនួបកំពូល​លើក​ពីរ​រវាង​លោកប្រធានាធិបតី​ Donald Trump និង​មេដឹកនាំកូរ៉េ​ខាងជើង​លោក Kim Jong នៅ​ចុង​ខែ​នេះ​ក្នុង​ទីក្រុងហាណូយ​ ប្រទេស​វៀតណាម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG