ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងត្បូង​ជំរុញ​ឲ្យ​កូរ៉េខាង​ជើ​បញ្ឈប់​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន


រូបឯកសារ៖ នាយករដ្ឋ​មន្ត្រី​ថ្មី​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ លោក Lee Nak-yon ថ្លែង​ក្នុង​រដ្ឋ​សភា​កូរ៉េង​​ខាង​ត្បូង​កាល​ពី​ពេល​កន្លង​ទៅ។
រូបឯកសារ៖ នាយករដ្ឋ​មន្ត្រី​ថ្មី​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ លោក Lee Nak-yon ថ្លែង​ក្នុង​រដ្ឋ​សភា​កូរ៉េង​​ខាង​ត្បូង​កាល​ពី​ពេល​កន្លង​ទៅ។

នៅ​ថ្ងៃ​គម្រប់​ខួប​នៃ​ការ​ចាប់​ផ្តើម​សង្គ្រាម​កូរ៉េ មេដឹកនាំ​កូរ៉េខាង​ត្បូង​បាន​ស្នើ​ឲ្យ​កូរ៉េ​ខាងជើង​បញ្ឈប់​កម្មវិធី​ផលិត​នុយក្លេអ៊ែរ​និង​គ្រាប់​មីស៊ីល​បាញ់​ឆ្លង​ទ្វីប​របស់​ខ្លួន។

លោក ​Lee Nak-yon ​នាយករដ្ឋមន្ត្រី​កូរ៉េខាង​ត្បូង​បាន​ថ្លែង​ទៅ​កាន់​អតីត​យុទ្ធជន​និង​មន្ត្រី​រដ្ឋាភិបាល​នៅ​ក្នុង​ពិធី​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​រំឭក​ខួប​លើក​ទី​៦៧​នៃ​សង្គ្រាម​កូរ៉េ​ចាប់​ពី​ឆ្នាំ​១៩៥០​ដល់​ឆ្នាំ​១៩៥៣​ ដោយ​លោក​បាន​ថ្លែង​ថា «កូរ៉េខាង​ជើង​បន្ត​ធ្វើ​សកម្មភាព​យោធា​ដែល​បង្ករឿង​ ដូចជា​បាញ់​គ្រាប់មីស៊ីល​ឆ្លង​ទ្វីប​ជាដើម‍»។

ខណៈមាន​ការ​ភ័យ​ខ្លាច​ថា កូរ៉េ​ខាងជើង​នឹង​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​ជា​លើក​ទី​៦​ក្នុង​ឆ្នាំ​នេះ ដែល​បំពាន​ដល់​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​នោះ​ លោក Lee បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ។

សង្គ្រាម​កូរ៉េ​បាន​បញ្ចប់​ដោយ​សន្តិភាព​នៅ​ក្នុង​ឆ្នាំ​១៩៥៣ ប៉ុន្តែ​មិន​មាន​ការ​ចុះ​ហត្ថលេខា​លើ​សន្ធិ​សញ្ញា​សន្តិភាព​ណា​មួយឡើយ ដែល​ជា​បច្ចេកទេស ​ប្រទេស​ទាំង​២​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រាម​ដដែល៕

XS
SM
MD
LG