វីអូអេផ្នែកផ្សាយជាភាសាកូរ៉េបានរាយការណ៍ថាអង្គការផ្តល់ជំនួយបារាំងមួយឈ្មោះ Triangle Generation Humanitaire បានចាប់ផ្តើមគម្រោងការមួយនៅក្នុងប្រទេសកូរ៉េខាងជើងដើម្បីកែលម្អអាហារូបត្ថម្ភនៃក្រុមជនដែលងាយរងគ្រោះ នេះបើតាមការប្រាប់ឱ្យដឹងដោយគេហទំព័ររបស់អង្គការមនុស្សធម៌នេះ។ ក្រុមនេះគ្រោងនឹងផ្តល់ប្រាក់១លាន៣សែនដុល្លារដល់គម្រោងការនេះ។ គេរំពឹងថាមនុស្សប្រមាណ២សែន៣ម៉ឺន៥ពាន់នាក់ដោយមានរួមបញ្ចូលក្រុមកុមារនិងស្ត្រីមានផ្ទៃពោះផងនឹងទទួលអត្ថប្រយោជន៍ពីគម្រោងការនេះ។ គេហទំព័រនៃអង្គការមនុស្សធម៌នេះបាននិយាយថា «ជាទូទៅគម្រោងការនេះមានគោលដៅធ្វើវិភាគទានដល់ការកែលម្អប្រកបដោយចីរភាពនៃអាហារូបត្ថម្ភសម្រាប់ក្រុមកុមារដែលពឹងពាក់លើស្ថាប័នសង្គមកិច្ចនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ»៕