ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមុទ្រ​ចិន​ខាង​ត្បូង​ជាបញ្ហា​លេចធ្លោមួយ​នៅ​ឆ្នាំ​២០១៧​នេះ​នៅពេល​លោកត្រាំ​ចូល​កាន់​តំណែង


រូបភាពឯកសារ៖ រូបភាពពីលើអាកាសបង្ហាញកោះ Itu Aba ដែល​ជនជាតិ​តៃវ៉ាន់​ហៅ​ថា​ Taiping នៅសមុទ្រ​ចិន​ខាង​ត្បូង។
រូបភាពឯកសារ៖ រូបភាពពីលើអាកាសបង្ហាញកោះ Itu Aba ដែល​ជនជាតិ​តៃវ៉ាន់​ហៅ​ថា​ Taiping នៅសមុទ្រ​ចិន​ខាង​ត្បូង។

​ប៉ុន្មាន​សប្តាហ៏​ទៀត​មុន​ពេលការ​ស្បថ​ចូលកាន់តំណែងរបស់​ប្រធានា​ធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ សមុទ្រ​ចិន​ខាង​ត្បូង​អាចជា​បញ្ហា​លេចធ្លោ​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ។

លោក Rex Tillerson អ្នក​ទទួល​ការតែងតាំង​ជារដ្ឋ​មន្រ្តីការ​បរទេស​របស់ប្រធានា​ធិបតី​ជាប់​ឆ្នោត​ដូណាល់ ត្រាំ​បាន​សំដែង​នូវ​ជំហរ​តឹងរ៉ឹង​ឡើង​ជាមួយ​ចិន​នៅឯ​សវនាការ​ទទួល​ការ​តែងតាំង​របស់​ព្រឹទ្ធសភា​ដោយ​បាន​ប្រាប់​ពួក​សមាជិក​សភា​សហ​រដ្ឋ​អាមេរិក​ថា ​ការស្ថាបនា​កោះ​របស់​ចិន​នៅ​ក្នុង​ផ្ទៃទឹក​មាន​ជម្លោះ​ជា​ការ​ខុស​ច្បាប់​ហើយប្រហាក់​ប្រហែល​គ្នាទៅ​នឹង​ការកាន់​កាប់​តំបន់ Crimea​ ដោយ​រុស្ស៊ី។

​លោក Tillerson ​បាន​មាន​ប្រសាសន៍ថា «​យើង​នឹង​ត្រូវ​បញ្ជូន​សញ្ញា​យ៉ាង​ច្បាស់ឲ្យ​ចិន​ថា ទី​មួយ ​ត្រូវ​បញ្ឈប់​ការ​ស្ថាបនា​កោះ។​ ហើយ​ទី​២ ​ការ​ចេញចូល​របស់​ចិននៅ​ប្រជុំ​កោះ​ទាំង​នោះក៏នឹង​មិនត្រូវ​អនុញ្ញាតដែរ‍»។

​លោកឧត្តមសេនីយ៍​ចូល​និវត្តិន៍ James Mattis ​ជាអ្នកដែល​បាន​ទទួលការ​តែង​តាំង​ជារដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​របស់​លោក​ត្រាំ ក៏បានផ្តល់សញ្ញាពីការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំងក្នុង​អំឡុងនៃការ​ធ្វើ​សវនាការ​ទទួលការតែងតាំង​របស់​លោក។

លោកឧត្តមសេនីយ៍ Mattis បាន​មាន​ប្រសាសន៍ថា «ខ្ញុំ​គិតថា របៀប​រៀបរយ​របស់​ពិភពលោក​ស្ថិត​នៅ​ក្រោមការ​វាយ​ប្រហារ​ដ៏​ធំបំផុត​ចាប់​តាំង​ពី​សង្គ្រាម​លោកលើក​ទី​២មក ​ហើយការណ៍នេះ​ចេញ​ពី​ប្រទេស​រុស្ស៊ី ​ចេញ​ពី​ក្រុម​ភេរវជន​ហើយ​នឹង​ចេញ​មក​ពី​អ្វី​ដែល​ចិន​កំពុង​ធ្វើ​នៅ​ក្នុង​សមុទ្រ​ចិនខាង​ត្បូង»។

កំណត់​សម្គាល់​របស់​ពួកអស់លោកបង្ហាញ​ពី​ជំហរ​តឹងរ៉ឹង​របស់​រដ្ឋបាល​ថ្មី​នៅ​ក្នុង​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន៕

XS
SM
MD
LG