និស្សិតនៅប្រទេសអាហ្វ្រិកខាងត្បូងប្រឆាំងនឹងការតម្រូវឲ្យចាក់វ៉ាក់សាំងកូវីដ១៩
និស្សិតនៃសាកលវិទ្យាល័យនានានៅប្រទេសអាហ្វ្រិកខាងត្បូងកំពុងប្រឆាំងនឹងបទបញ្ជាដែលតម្រូវឲ្យពួកគេចាក់វ៉ាក់សាំងកូវីដ១៩ មុនពេលពួកគេត្រឡប់ចូលរៀនក្នុងថ្នាក់វិញនៅថ្ងៃទី១៤ ខែកុម្ភៈខាងមុខនេះ។ និស្សិតមួយចំនួនដែលបានចាក់វ៉ាក់សាំងហើយ និងចង់ឲ្យនិស្សិតផ្សេងទៀតចាក់វ៉ាក់សាំងដែរនោះ ក៏ប្រឆាំងនឹងគោលនយោបាយនេះផងដែរ ហើយសមាគមនិសិ្សតព្រមានធ្វើបាតុកម្មប្រឆាំងនឹងបទបញ្ជានេះនៅទូទាំងប្រទេស។ អ្នកស្រី Linda Givetash រាយការណ៍អំពីរឿងនេះពីទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្ដីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
០៣ កញ្ញា ២០២៤
រ៉ូបតស្វយ័តប្រើ AI ត្រួតពិនិត្យដំណើរការសាងសង់
-
០២ កញ្ញា ២០២៤
លោក វន់ ពៅ សង្ឃឹមតុលាការកំពូលផ្តល់យុត្តិធម៌ដល់រូបលោក