ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលករ​ចំណាក​ស្រុក​ខ្មែរ​ចំនួន​ ​៥៦នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​និង​បញ្ជូន​ទៅ​​ស្រុក​កំណើត​វិញ​មុន​ឆ្នាំ​២០១៨


រូបឯកសារ៖ ពលករចំណាក​ស្រុក​​ខ្មែរ​ធ្វើដំណើរឆ្លងព្រំដែន​ថៃចូល​ប្រទេស​កម្ពុជា នៅខេត្តសាកែវ កាលពីថ្ងែទី១៥ ខែមិថុនា ឆ្នាំ២០១៤។
រូបឯកសារ៖ ពលករចំណាក​ស្រុក​​ខ្មែរ​ធ្វើដំណើរឆ្លងព្រំដែន​ថៃចូល​ប្រទេស​កម្ពុជា នៅខេត្តសាកែវ កាលពីថ្ងែទី១៥ ខែមិថុនា ឆ្នាំ២០១៤។

ពលរដ្ឋ​ខ្មែរ​ទាំង​នេះ ត្រូវ​បាន​​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​បី​ខាង​លើ​ ឃាត់​ខ្លួន​ឬ​កាត់ទោស​​ចំពោះ​ការ​លួច​ចូល​ទៅ​ស្នាក់​នៅ​និង​ប្រកប​ការងារ​ដោយ​ខុសច្បាប់។​​

យ៉ាង​ហោច​ណាស់​មាន​ពលករ​ចំណាក​ស្រុក​កម្ពុជា៥៦នាក់​ ​ដែល​ធ្វើ​ការ​ខុស​ច្បាប់​នៅក្នុង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ត្រូវ​បាន​ជួយ​សង្គ្រោះ​និង​បញ្ជូន​មក​កាន់​ប្រទេស​កំណើត​វិញ​មុន​ដំណាច់​ឆ្នាំ​២០១៧។​ ​នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​នា​ថ្ងៃ​ពុធ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣​ខែ​មករា​នេះ​ បាន​ឱ្យ​ដឹង​ថា​ស្ថាន​តំណាង​ប្រទេស​កម្ពុជា​ក្នុង​ប្រទេស​ចំនួន​បី​គឺ​ប្រទេស​ម៉ាឡេស៊ី​ ​ថៃ​និង​វៀតណាម​ កាល​ពី​ចុង​ខែ​ធ្នូ​កន្លង​ទៅ​ ​បាន​ធ្វើ​កិច្ច​អន្តរាគមន៍​និង​ជួយ​សង្គ្រោះ​ពលករ​ចំណាក​ស្រុក​ជនជាតិ​ខ្មែរ​ចំនួន​៥៦នាក់ឱ្យ​មាន​សេរីភាព​ ​និង​បញ្ជូន​កម​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព។​ ​

ពលរដ្ឋ​ខ្មែរ​ទាំង​នេះ ត្រូវ​បានអាជ្ញាធរ​នៃ​ប្រទេស​ទាំង​បី​ខាង​លើ​ ឃាត់​ខ្លួន​ឬ​កាត់ទោសចំពោះ​ការ​លួច​ចូល​ទៅ​ស្នាក់​នៅ​និង​ប្រកប​ការងារ​ដោយ​ខុសច្បាប់។

​ក្នុង​ចំណោម​ពលរដ្ឋ​ទាំង​នេះ មាន​ពល​រដ្ឋ​ខ្មែរចំនួន​៥នាក់​ ​រួម​ទាំង​កុមារ​ផង​ដែរ​ ​ត្រូវ​បាន​អាជ្ញាធរ​នៃ​ប្រទេស​ម៉ាឡេស៊ីចាប់​ឃាត់​ខ្លួន​និង​បញ្ជូន​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​ ​៣១​ ខែធ្នូ​កន្លង​ទៅ។​ ​២៩​នាក់​ទៀត​ ​ត្រូវ​បាន​បញ្ជូន​ពី​ប្រទេស​វៀតណាម​ ​ក្រោម​បទ​ចោទ​ថា​ពួកគេ​បាន​ស្នាក់​នៅ​និង​ប្រកប​អាជីវកម្ម​លក់​ឆ្នោត​ខុស​ច្បាប់​នៅ​ទីក្រុង​ហូជីមិញ។​ ​ចំណែក​ឯ ​ពលករ​នេសាទ​កម្ពុជា​ចំនួន​ ​២២នាក់​ផ្សេង​ទៀត​ ​ត្រូវ​បាន​បញ្ជូន​ពី​ប្រទេស​ថៃ​ ​បន្ទាប់​ពី​តុលាការ​ថៃ ​កាត់​ទោស​ពី​បទ​នេសាទ​ខុស​ច្បាប់​ក្នុង​ដែនទឹក​នៃ​ប្រទេស​នោះ។​

​គួរ​បញ្ជាក់​ថា​ ​ដើម្បី​ជីវភាព​រស់​នៅ​និង​លក្ខខណ្ឌ​សេដ្ឋកិច្ច​គ្រួសារ​របស់​ខ្លួន​ ​មាន​ពល​រដ្ឋ​កម្ពុជា​យ៉ាង​ហោច​ណាស់​ជាង​១លាន​នាក់​ ​កំពុង​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​អាស៊ាន​ ​ជា​ពិសេស​នៅ​ប្រទេស​ថៃ​ ​និង​ម៉ាឡេស៊ី។​ ពួកគេ​មួយ​ចំនួន​ធំ​ ​នៅ​មិន​ទាន់​ទទួល​បាន​ការ​ការពារ​សមស្រប​និង​ការ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​ការ​រស់នៅ​របស់​ពួកគេ​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ៕​

XS
SM
MD
LG