ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទាហាន​រុះរើ​តង់​ស្នាក់នៅ​របស់​ក្រុម​អ្នក​គាំទ្រ​លោក Bolsonaro


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ទាហាន​ប្រេស៊ីល​រុះរើ​តង់​ស្នាក់នៅ​របស់​ក្រុម​បាតុករ​ដែល​គាំទ្រ​អតីត​ប្រធានាធិបតី​ប្រកាន់​ស្ដាំ​និយម​របស់​ប្រេស៊ីល​លោក Jair Bolsonaro កាល​ពី​ថ្ងៃ​ចន្ទ នៅ​មុន​ពេល​កាល​កំណត់​ឱ្យ​ក្រុម​បាតុករ​ទាំង​នោះ​ចាកចេញ​ពី​តំបន់​នៅ​ក្បែរ​ទីស្នាក់ការ​យោធា​ក្នុង​រដ្ឋធានី​ប្រាស៊ីលីយ៉ា ប្រទេស​ប្រេស៊ីល។ បាតុករ​រាប់​ពាន់​នាក់​ដែល​គាំទ្រ​លោក Bolsonaro បាន​សម្រុក​ចូល​ទៅ​ក្នុង​អគារ​សភា តុលាការ​កំពូល និង​វិមាន​ប្រធានាធិបតី​កាល​ពី​ថ្ងៃអាទិត្យ និង​បាន​​បំផ្លិចបំផ្លាញ​​សម្ភារ​នៅ​ទីនោះ។ ក្រុម​អ្នក​គាំទ្រ​លោក Bolsonaro ចង់​ឱ្យ​លោក​ក្លាយជា​ប្រធានាធិបតី​នៃ​ប្រទេស​ប្រេស៊ីល​ម្ដង​ទៀត ​ហើយ​បាន​អំពាវនាវ​ឱ្យ​យោធា​ធ្វើ​រដ្ឋប្រហារ៕

XS
SM
MD
LG