ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​​សម្តែង​ទុក្ខ​ព្រួយ​​ចំពោះ​ការ​បាញ់​ប្រហារ​នៅ​​មុយនិច​ដែល​បាន​សម្លាប់​មនុស្ស​៦​នាក់


ប៉ូលិស​ដើរ​អម​មនុស្ស​ដែល​កំពុង​ចាក​ចេញ​ពី​ផ្សារ​ទំនើប​ Olympia ក្នុង​ទីក្រុង​មុយនិចភាគ​ខាង​ត្បូង​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​២២ ខែ​កក្កដា បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​នៅ​ទី​នោះ។
ប៉ូលិស​ដើរ​អម​មនុស្ស​ដែល​កំពុង​ចាក​ចេញ​ពី​ផ្សារ​ទំនើប​ Olympia ក្នុង​ទីក្រុង​មុយនិចភាគ​ខាង​ត្បូង​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​២២ ខែ​កក្កដា បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​នៅ​ទី​នោះ។

លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់​ អូបាម៉ា​ បាន​សម្តែង​ទុក្ខ​ព្រួយ​អំពី​ការ​វាយ​ប្រហារ​នៅ​ក្នុង​ក្រុង​មុយនិច​ នៃ​ប្រទេស​អាល្លឺម៉ង់​ កាល​ពី​ថ្ងៃ​សុក្រ​ ដែល​គេ​មាន​ជំនឿ​ថា​បាន​បណ្តាល​ឱ្យមនុស្ស​៦នាក់​ស្លាប់។​

ថ្លែង​ទៅ​កាន់​ការ​ប្រជុំមួយ​នៃ​ពួក​មន្ត្រី​ខាង​ការពង្រឹង​ច្បាប់​ លោក អូបាម៉ា​ បាន​មាន​ប្រសាសន៍​ថា​ នៅ​ពេល​ដែល​សេចក្តី​លម្អិត​អំពី​ស្ថានការណ៍​នេះ​នៅ​តែ​កំពុង​លេច​ឡើង​ក៏​ដោយ​ក៏ «សមាន​ចិត្ត​របស់​យើង​មាន​ទៅ​កាន់​ពួក​ជន​ដែល​បាន​ត្រូវ​របួស»។ លោក​ប្រធានាធិបតី​បាន​កត់​សម្គាល់​ថា​ ប្រទេស​អាល្លឺម៉ង់​ជា​សម្ព័ន្ធមិត្ត​មួយ​ក្នុង​បណ្តា​ពួក​សម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​របស់​ ស.រ.អា. ហើយ​លោក​បាន​សន្យា​ថា​នឹង​ផ្តល់​ការ​គាំទ្រ​ទាំង​អស់​ដែល​ប្រជារាស្ត្រ​អាល្លឺម៉ង់​ត្រូវការ​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ក្នុងកាលៈ​ទេសៈ​នេះ។

មាន​សេចក្តិ​រាយការណ៍​ថា​ មានម​នុស្ស​៦នាក់​បាន​បាត់​បង់​ជីវិត​ក្នុង​ឧប្បត្តិហេតុ​នេះ​ដែល​បាន​ចាប់​ផ្តើម​មាន​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ។ ពួក​ប៉ូលិស​អាល្លឺម៉ង់​បាន​បញ្ជាក់​ថា​ មាន​ការ​បាញ់​កាំ​ភ្លើង​នៅ​ឯមជ្ឈមណ្ឌល​ហាង​លក់​ទំនិញ​ Olympia ក្នុង​ក្រុង​មុយ​និច​ ហើយ​ពួក​ប៉ូលិស​ច្រើន​នាក់​បាន​បាញ់​តប​ត​ទៅ​នឹង​ការ​វាយ​ប្រហារ​នេះ។

ពួក​មន្ត្រី​បាន​និយាយ​ថា​ ពួក​គេ​កំពុង​មាន​ការ​តាម​រក​ចាប់​មនុស្ស​នៅ​ទូទាំង​ក្រុង​នេះ។​ ពួក​ប៉ូលិស​និយាយ​ថា ពួក​គេ​មាន​ជំនឿ​ថា ​ខ្មាន់​កាំភ្លើង​មាន​លើស​ពី​ម្នាក់​ ក៏​ប៉ុន្តែ​គ្មាន​សេចក្តី​លម្អិត​ទេ​អំពី​ថា​តើ​អ្នក​បាញ់​កាំភ្លើង​នេះ​ឬ​ពួក​អ្នក​បាញ់​កាំ​ភ្លើង​ទាំង​នេះ​ជា​នរណា។

ប៉ូលិស​បាន​និយាយ​ថា ពួក​អ្នក​ឃើញ​ហេតុការណ៍​នេះ​បាន​រាយការណ៍​ថា​ បាន​ពួក​គេ​បាន​ឃើញ​មនុស្សបី​នាក់​ប្រដាប់​ដោយ​កាំភ្លើង។​ វីដេអូ​របស់​អ្នក​ឃើញ​ហេតុការណ៍​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​បុរស​ម្នាក់​កាន់​កាំ​ភ្លើង​វែង​មួយ​នៅ​ខាង​ក្រៅ​ហាង​លក់​អាហារ ឈ្មោះ​ McDonald។ នៅ​ពេល​ជន​ប្រដាប់​អាវុធ​នេះ​លើក​កាំភ្លើង​បាញ់​ហ្វូង​មនុស្ស​នៅ​ជិតទី​នោះ ​អ្នកថត​វីដេអូ​នេះ​ក៏ចាប់​ផ្តើម​រត់​គេច​ខ្លួន​ដែរ​នៅ​ពេល​មាន​ស្នូរ​ការ​បាញ់​កាំភ្លើង​ពាក់​កណ្តាល​ស្វ័យ​ប្រវត្តិ។

កិច្ច​ប្រតិបត្តិការធំមួយ​របស់​ប៉ូលិស ​កំពុង​មាន​ធ្វើ​នៅ​ក្នុង​ក្រុង​មុយនិច។ ពួក​ប៉ូលិស​បាន​ប្រើ​សេវាកម្ម​គ្រា​មាន​អាសន្ន​ទាំង​អស់​ ដោយ​មាន​ការ​គាំទ្រ​ពី​កង​កម្លាំង​ពិសេស​ដែល​មាន​រួម​បញ្ចូល​ពួក​ប៉ូលិស​សហព័ន្ធ​ផង​ដែរ។​ ពួក​ប៉ូលិស​បាន​សុំ​ដល់​សាធារណជន​កុំ​ឱ្យ​ថត​រូប​ថត​ឬ​វីដេអូ​សកម្មភាព​ពួក​ប៉ូលិស​ដើម្បី​ចៀស​វៀង​ការ​ផ្តល់​ព័ត៌មាន​ណា​មួយ​ដែល​ជួយ​ដល់​ពួក​ជន​ជាប់​សង្ស័យ៕

XS
SM
MD
LG