រដ្ឋមន្រ្តីក្រសួងការពារប្រទេសអាមេរិកអំពាវនាវឲ្យមានការអត់ធ្មត់នៅក្នុងជម្លោះទឹកដីរវាងជប៉ុននិងចិន
លោករដ្ឋមន្រ្តីក្រសួងការពារប្រទេសសហរដ្ឋអាមេរិក Ashton Cartel បានលាតត្រដាងពីការតាំងចិត្តរបស់សហរដ្ឋអាមេរិកដល់សន្តិសុខរបស់ជប៉ុនកាលពីថ្ងៃពុធ ដោយជំរុញឲ្យមានការអត់ធ្មត់នៅក្នុងជម្លោះទឹកដីរវាងជប៉ុននិងចិន។ កំណត់សម្គាល់របស់លោករដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិក បានកើតមានឡើងនៅពេលដែលលោក បានចាប់ផ្តើមដំណើរបំពេញទស្សនៈកិច្ចលើកដំបូងនៅក្នុងរដ្ឋធានីតូក្យូ។ Carla Babb អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំនៅក្រសួងការពារប្រទេសអាមេរិក រាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន