គ្រូបង្រៀននៅសហរដ្ឋអាមេរិក ធ្វើបាតុកម្មមិនព្រមត្រឡប់ទៅសាលាវិញ
កាលពីដើមខែសីហានេះ ឪពុកម្តាយ គ្រូបង្រៀន សិស្ស និងសមាជិកសហគមន៍រាប់ពាន់នាក់ បានចេញធ្វើបាតុកម្មនៅតាមផ្លូវនានានៅក្នុងរដ្ឋជាង ២៥ ដើម្បីអំពាវនាវឲ្យមានវិធានការណ៍សុវត្ថិភាពនៅតាមសាលារៀន។ បាតុកម្មដែលត្រូវបានរៀបចំដូចជាទិវាជាតិនៃការតស៊ូនេះ មានគោលបំណងបង្ហាញពីក្តីបារម្ភថា ខណៈវីរុសកូរ៉ូណានៅកំពុងបន្តឆ្លងរាតត្បាត ការបើកសាលារៀនឲ្យសិស្សចូលរៀនវិញនៅក្នុងថ្នាក់ គឺមានគ្រោះថ្នាក់។ បញ្ហានេះ បានក្លាយជារឿងនយោបាយ ដោយមានសម្ពាធកាន់តែខ្លាំងពីសេតវិមាន និងអភិបាលរដ្ឋជាច្រើនឲ្យបើកសាលារៀនឡើងវិញ។ អ្នកនាង Nina Vishneva រាយការណ៍អំពីរឿងនេះពីទីក្រុងញូវយ៉ក។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕