ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមចម្រុះ​វាយ​ប្រហា​តាម​អាកាស​សម្លាប់​ពួក​ឧទ្ទាមHouthi​​ ២២នាក់​ក្នុង​ក្រុង​Aden​ប្រទេស​យេម៉ែន


ក្រុម​បុគ្គលិកសង្គ្រោះ​ ​ដឹក​ជំនួយ​មនុស្សធម៌​សម្រាប់​ជន​ស៊ីវិល​ដែល​រង​គ្រោះ​ដោយ​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​ដឹក​នាំ​ដោយ​អារ៉ាប៊ីសាអូឌី​ នៅ​ឯកំពង់​ផែ​ ក្នុង​ទីក្រុង​សាណាអា​ ប្រទេស​យេម៉ែន​ កាល​ពីថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៥។
ក្រុម​បុគ្គលិកសង្គ្រោះ​ ​ដឹក​ជំនួយ​មនុស្សធម៌​សម្រាប់​ជន​ស៊ីវិល​ដែល​រង​គ្រោះ​ដោយ​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​ដឹក​នាំ​ដោយ​អារ៉ាប៊ីសាអូឌី​ នៅ​ឯកំពង់​ផែ​ ក្នុង​ទីក្រុង​សាណាអា​ ប្រទេស​យេម៉ែន​ កាល​ពីថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៥។

កាល​ពី​ថ្ងៃ​សៅរ៍​ ក្រុម​ចម្រុះ​មួយ​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ បានបើក​ការ​វាយ​ប្រហារ​តាម​អាកាស​ថ្មីៗ​ប្រឆាំង​នឹង​ពួក​បះបោរ ​Shi'ite Houthis​ នៅ​ក្នុង​ក្រុង​កំពង់ផែ​ Aden ​នា​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​យេម៉ែន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិចណាស់​២២​នាក់​ស្លាប់។

ក្រុម​ចម្រុះ​របស់​រដ្ឋាភិបាល​ក្រុង​រីយ៉ាដ​ (Riyadh) បាន​ទម្លាក់​គ្រាប់​បែក​ពី​អាកាស​ក្នុង​ថ្ងៃទី​១៧​បន្តបន្ទាប់​គ្នា​នៅ​ពេល​ដែល​ការ​ប្រយុទ្ធ​គ្នា​កំពុង​គំរាម​កំហែង​ធ្វើ​ប្រទេសយេម៉ែន​ឱ្យ​ក្លាយ​ទៅ​ជា​រដ្ឋ​បរាជ័យ​មួយ។ ​ក្រុម​ប្រដាប់​អាវុធ​ក្នុង​មូលដ្ឋាន​បាន​ទប់ទល់​នឹង​ការ​រុល​ទៅ​មុខ​ទៅ​ទិស​ខាង​ត្បូង​របស់​ពួក​ឧទ្ទាម​ Houthis ​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​ ក៏​ប៉ុន្តែ​ពួក​បះបោរ​បាន​វាយ​យក​បាន​និង​បាន​ត្រួត​ត្រា​អាគារ​សំខាន់ៗ​របស់​រដ្ឋាភិបាល។

នៅ​ពេល​ជាមួយ​គ្នា​នេះ​ ពួក​កុលសម្ព័ន្ធ​និង​កង​នាវា​ចម្បាំង​ដែល​គេ​ជឿ​ថា​មក​ពី​ក្រុម​ចម្រុះ​ប្រុងប្រៀប​វាយ​យក​ក្រុង​ Ataq ​នាប៉ែក​ខាង​កើត​ប្រទេស​ដែល​នៅ​ទី​នោះ​ពួក​ Houthis ​និង​ពួក​ទាហាន​ស្មោះ​ត្រង់​ជាមួយ​អតីត​ប្រធានាធិបតី​ Ali Abdullah Saleh បាន​ប្រមូល​ផ្តុំ​គ្នា។

កាល​ពី​ថ្ងៃ​សៅរ៍​ អង្គការ​កាកបាទ​ក្រហម​បាន​ប្រគល់​ជំនួយ​ខាង​វេជ្ជសាស្ត្រ​ជិត​៣៦​តោន​ គ្រឿង​ឧបករណ៍​ធ្វើ​ទឹក​ឱ្យ​ស្អាត​និង​ម៉ាស៊ីន​ភ្លើង​ឱ្យ​ដល់​រដ្ឋធានី​សាណាអា​ (Sana'a) ​នៃប្រទេស​យេម៉ែន​ ដែល​ជា​ថ្ងៃ​ទីពីរ​នៃការ​ប្រគល់​ជំនួយ​បែប​នេះ​ដោយ​ជោគជ័យ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG