សមាជិកព្រឺទ្ធសភាមកពីរដ្ឋ Vermont គឺលោក Bernie Sanders បានឈ្នះភ្លូកទឹកភ្លូកដីនៅក្នុងការប្រកួតក្នុងរង្វង់បក្សប្រជាធិបតេយ្យឬ caucuses កាលពីថ្ងៃសៅរ៍នៅក្នុងរដ្ឋប៉ែកខាងលិចសហរដ្ឋអាមេរិករួមមានរដ្ឋ Washington រដ្ឋAlaska និង រដ្ឋHawaii។
ជ័យជម្នះនេះធ្វើឲ្យលោកទៅកាន់តែជិតបេក្ខជននាំមុខខាងគណបក្សសាធារណរដ្ឋគឺលោកស្រីហ៊ីលឡារី គ្លីនតុន (Hillary Clinton) នៅក្នុងការប្រកួតប្រជែង ដើម្បីក្លាយជាប្រធានាធិបតីបន្ទាប់របស់អាមេរិក។
លោក Sanders ទទួលបាន ៨២ភាគរយនៃសំឡេងឆ្នោតទាំងអស់ក្នុងរដ្ឋ Alaska និង៧០ភាគរយនៅក្នុងរដ្ឋWashington និងរដ្ឋHawaii ។
រូបមន្តនៃការបែងចែកសំឡេងឆ្នោតរបស់គណបក្សប្រជាធិបតេយ្យ ដោយយកតាមមូលដ្ឋានសមាមាត្រនោះ មានន័យថា ទោះបីជាលោកស្រីគ្លីនតុនចាញ់កាលពីថ្ងៃសៅរក៏ដោយ ក៏លោកស្រីនៅតែទទួលបានប្រតិភូខ្លះដែរ។
លោកស្រីគ្លីនតុននាំមុខនៅក្នុងរដ្ឋប៉ែកខាងត្បូង។ ចំណែកឯលោក Sanders វិញ ទទួលបានការគាំទ្រភាគច្រើននៅក្នុងរដ្ឋប៉ែកខាងលិច។
ទោះបីជាទទួលបានជ័យជម្នះកាលពីថ្ងៃសោរ៍ក៏ដោយ ក៏លោក Sanders នៅត្រូវតាមឲ្យទាន់អតីតរដ្ឋមន្ត្រីការបរទេស គឺលោកស្រី គ្លីនតុន ដោយសំឡេងប្រតិភូជិត៣០០ទៀត ដើម្បីទទួលបានការតែងតែងពីគណបក្សប្រជាធិបតេយ្យ៕